អាប់ដេត​នៃ​សុហ្វវែរ​អាច​រួមមាន ប៉ុន្តែ​មិន​កំណត់​ត្រឹម៖
ដើម្បី​ទទួល​បាន​ភាពល្អប្រសើរ​បំផុត​ពី​ឧបករណ៍​របស់​អ្នក សូម​រក្សា​ឲ្យ​ឧបករណ៍​របស់​អ្នក​ទាន់សម័យ​និង​ពិនិត្យ​អាប់ដេត​នៃ​សុហ្វវែរ​ជា​ប្រចាំ។

Galaxy Note10 Lite (SM-N770F)


លេខ​បង្កើត : N770FXXU8FUL7
កំណែ Android : S(Android 12)
កាលបរិច្ឆេទ​ចេញ : 2022-04-15
កម្រិត​បំណះ​សន្តិសុខ៖ : 2022-01-01
ការដំឡើងថ្នាក់ One UI 4 (Android 12)
One UI 4 នាំមកជូនអ្នកនូវមុខងារ​ថ្មីៗ និងលក្ខណៈប្រសើរ​ជាច្រើនសម្រាប់ឧបករណ៍ Galaxy របស់អ្នក។ មានលក្ខណៈវៃឆ្លាត ផ្តល់ភាពសប្បាយ មានសន្តិសុខ និង​ងាយស្រួល​ប្រើជាងមុន។
បន្ទះក្ដារ​ពណ៌
ប្ដូរទូរសព្ទរបស់អ្នកតាមបំណងជាមួយពណ៌ប្លែកៗដាច់គេ តាមរូបផ្ទៃអេក្រង់របស់អ្នក។
ភាពឯកជន
ព័ត៌មានសង្ខេបស្តីពីការអនុញ្ញាតប្រើប្រាស់
មើលថាពេលណាដែលកម្មវិធីនីមួយៗទទួលបានការអនុញ្ញាត​ប្រើប្រាស់ ដូចជា ទីកន្លែង កាមេរ៉ា ឬមីក្រូហ្វូនក្នុងការប្រើប្រាស់​ការអនុញ្ញាត។
កម្មវិធីបង្ហាញកាមេរ៉ា និងមីក្រូហ្វូន
ចំណុចពណ៌បៃតងនឹងបង្ហាញនៅជ្រុងខាងស្តាំប៉ែកខាងលើនៃ​អេក្រង់ នៅពេលកម្មវិធីណាមួយកំពុងប្រើកាមេរ៉ា ឬមីក្រូហ្វូន។
ក្ដារចុច Samsung
ការចូលប្រើ​រហ័សទៅ GIFs, emojis និងស្ទីកឃ័រ
ទទួលយករូប emojis, GIFs និង ស្ទីកឃ័រ ដោយផ្ទាល់ពីក្ដារចុចដែលមានប៊ូតុងចុចតែមួយ។
ការផ្គូរូប emoji ដែលមានចលនា
ដាក់រូប emojis ពីរបញ្ចូលគ្នា បន្ទាប់មក ថែមចលនាដើម្បីឱ្យទទួលបានអារម្មណ៍របស់អ្នក។
ជំនួយការ​សរសេរ
ធ្វើឱ្យវេយ្យាករណ៍ និងអក្ខរាវិរុទ្ធរបស់អ្នកត្រឹមត្រូវដោយប្រើមុខងារ​ជំនួយការ​សរសេរថ្មី ដែលដំណើរការដោយ Grammarly (សម្រាប់តែភាសាអង់គ្លេសមួយប៉ុណ្ណោះ)។
គេហអេក្រង់
ការរចនាវីដជីតថ្មី
វីដជីត មើលទៅស្អាតជាងពេលណាៗ​ទាំងអស់ ដោយឱ្យព័ត៌មានដែលងាយស្រួលមើលឃើញភ្លាមៗ និងមានស្ទីលដូចៗគ្នាច្រើនទៀត។
ការជ្រើសរើសវីដជីតដែលងាយស្រួលជាងមុន
រំកិលតាមបញ្ជីវីដជីតដើម្បីមើលអ្វី​ដែលអាចរកបានពីកម្មវិធីនីមួយៗ ។ អ្នកក៏នឹងអាចទទួលបានការណែនាំនូវវីដជីតដែលមាន​ប្រយោជន៍ដើម្បីសាកល្បង។
អេក្រង់​ជាប់សោ
ស្តាប់នៅកន្លែងដែលអ្នកចង់ស្តាប់
ប្តូរការបញ្ចេញអូឌីយ៉ូពីកាសត្រចៀកទៅឧបល័រទៅទូរសព្ទរបស់អ្នក ទាំងអស់ចេញពីអេក្រង់​ជាប់សោ។
កម្មវិធីថត​សំឡេង
ថតមេម៉ូ​សំឡេងដោយមិនចាំបាច់ដោះសោទូរសព្ទរបស់អ្នក។
ប្រើ ប្រតិទិន និងកាលវិភាគបានភ្លាមៗ
សូមពិនិត្យមើលកាលវិភាគថ្ងៃនេះ រួមជាមួយប្រតិទិនរបស់អ្នក​ពេញមួយខែនៅលើអេក្រង់​ជាប់សោ។
កាមេរ៉ា
ទម្រង់​រូបថតស្អាតជាងមុន
ប៊ូតុងបង្កើនប្រសិទ្ធភាពទិដ្ឋភាពលេចឡើងតែនៅក្នុងទម្រង់រូបថត​ប៉ុណ្ណោះ ប្រសិនបើមានពន្លឺតិច ឬអ្នកកំពុងស្កេនឯកសារ។
កម្រិតពង្រីកបង្រួមច្បាស់ជាងមុន
អាយខុនកញ្ចក់ឡែនបង្ហាញកម្រិតនៃការពង្រីក ដូច្នេះ អ្នកដឹងថា អ្នកត្រូវពង្រីកទំហំប៉ុនណាបាន។
ថតវីដេអូរហ័ស
នៅក្នុងទម្រង់រូបថត អ្នកអាចប៉ះ និងសង្កត់ប៊ូតុងថតដើម្បី​ចាប់ផ្តើមថតវីដេអូភ្លាមៗ បន្ទាប់មកអូសម្រាមដៃរបស់អ្នកទៅ​រូបតំណាងចាក់សោដើម្បីបន្តការថតដោយមិនចាំបាច់ចុចថតទៀតទេ។
ការថតរូបអាជីព
រូបរាងស្អាតជួយអ្នកផ្តោតលើការថត ហើយទ្រនិចក្រិតថ្មីដែល​បានបន្ថែមលើបន្ទាត់ក្រឡាជួយអ្នករក្សាតុល្យភាពនៃការថត។
វិចិត្រសាល
រឿងដែលបានធ្វើឱ្យប្រសើរ
រីករាយនឹងវីដេអូហាយឡាយដែលបានបង្កើតដោយស្វ័យប្រវត្តិ​ដោយប៉ះការមើលជាមុននៅផ្នែកខាងលើនៃរឿងនីមួយៗ។ អ្នកក៏អាចរកឃើញកន្លែងដែលថតរូបភាពនៅក្នុងរឿងរបស់អ្នក​នៅក្នុងទិដ្ឋភាពផែនទីថ្មីបានផងដែរ។
អាល់ប៊ុម ដែលងាយស្រួលជាងមុន
តម្រៀបអាល់ប៊ុមតាមចំនួនរូបភាព និងវីដេអូដែលអាល់ប៊ុមអាចផ្ទុកបាន។ រូបភាពគម្របក៏លេចឡើងនៅផ្នែកខាងលើនៃអេក្រង់ផងដែរ នៅពេលអ្នកមើលអាល់ប៊ុម។
មានការគ្រប់គ្រងច្រើនទៀតលើព័ត៌មាន
ប្ដូរ ឬលុបកាលបរិច្ឆេទ ម៉ោង និងទីកន្លែងរូបភាពរបស់អ្នកដើម្បីកែវា ឬរក្សាវាទុកជាលក្ខណៈឯកជន។
រូបថត និង កម្មវិធី​កែ​វីដេអូ
Emojis និង ស្ទីកឃ័រ
ប្រើរូប emoji ដើម្បីបិទមុខមិត្តភក្តិដែល ខ្មាសអៀន ឬថែមស្ទីកឃ័រដើម្បីបង្កើតរូបភាព និងវីដេអូសប្បាយៗ ។
រូបភាពវីដេអូតូចៗ
បង្កើតរូបតូចៗដែលមានចលនា ដែលមានរូបភាព វីដេអូ ឬការរួមបញ្ចូលគ្នានៃធាតុទាំងពីរ។
ការគ្រប់គ្រងពន្លឺ
មុខងាររក្សាតុល្យភាពពន្លឺជួយអ្នកទាញយកព័ត៌មានលម្អិត​ទាំងអស់ចេញដើម្បីឱ្យវាមើលទៅស្អាត។
ផែន​រំលេច
គ្រាន់តែជ្រើសរើសរូបរាង ហើយ AI នឹងថែមតន្ត្រី និងប្រតិបត្តិការទៅវីដេអូហាយឡាយរបស់អ្នកដោយស្វ័យប្រវត្តិ។
មិនបាត់បង់ទម្រង់ដើម
ឥឡូវនេះ អ្នកអាចត្រឡប់រូបភាព និងវីដេអូទាំងពីរទៅជាកំណែដើមវិញ បន្ទាប់ពីរូបភាពទាំងនោះត្រូវបានរក្សាទុក ឬរក្សាទុកជាច្បាប់ចម្លងដើម្បីរក្សាទាំងកំណែដើម និងកំណែដែលបានកែរួច។
AR Emoji
ធ្វើឱ្យទម្រង់របស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ឡើង
ប្រើ AR Emoji ជារូបភាពទម្រង់របស់អ្នកនៅក្នុងបញ្ជីទំនាក់ទំនង និងនៅក្នុង Samsung Account ។
ស្ទីកឃ័រមុខ
ធ្វើពុតជា emoji របស់អ្នកជាមួយស្ទីកឃ័រថ្មីនៃមុខ emoji របស់អ្នក។
ចំណាយពេលរំាពេញមួយយប់
បង្កើតរបាំ emoji របស់អ្នកជាមួយការផ្លាស់ទី 10 ប្រភេទផ្សេងគ្នា រួមទាំង #សប្បាយ, #ឃ្យូត និង #ជប់​លៀង ។
រចនាសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់អ្នក
ប្រើគំនូរផ្ទាល់ខ្លួនរបស់អ្នកដើម្បីបង្កើត​សម្លៀកបំពាក់ប្លែកៗសម្រាប់ AR Emoji របស់អ្នក។
ការចែករំលែក
ការប្ដូរតាមបំណងច្រើនទៀត
ប្ដូរតាមបំណងនូវបញ្ជីកម្មវិធីដែលលេចចេញ នៅពេលអ្នកចែករំលែកខ្លឹមព័ត៌មានដើម្បីកុំឱ្យមានភាពរាយប៉ាយ ហើយផ្តោតតែលើកម្មវិធីដែលអ្នកប្រើជាប្រចាំ។
ការប្រាប់​ទិសដៅមានលក្ខណៈងាយស្រួលជាងមុន
អូសទៅឆ្វេង ឬទៅស្តាំដើម្បីរំកិលតាមកម្មវិធី និងបញ្ជីទំនាក់ទំនង នៅពេលអ្នកកំពុងធ្វើការចែករំលែក។
ការចែករំលែករូបថត
នៅពេលអ្នកចែករំលែករូបភាព ដែលវាមិនស្ថិតក្នុងចំណុចចាប់រូប ឬរៀបចំទម្រង់ថតមិនបានល្អក៏ដោយ យើងនឹងប្រាប់អ្នកឱ្យដឹង និងផ្តល់យោបល់ណែនាំដល់អ្នកក្នុងការកែតម្រូវវាដែរ។
ប្រតិទិន
ព្រឹត្តិការណ៍បន្ថែមរហ័ស
តើត្រូវការបន្ថែមអ្វីមួយទៅក្នុងប្រតិទិនរបស់អ្នកដោយប្រញាប់​មែនទេ? គ្រាន់តែវាយបញ្ចូលចំណងជើង ហើយអ្នកគឺរួចរាល់ហើយ។
ស្តារ​ព្រឹត្តិការណ៍​ដែលបាន​លុប
ព្រឹត្តិការណ៍ដែលអ្នកលុបនឹងស្ថិតក្នុង ធុងសំរាមអស់រយៈពេល 30 ថ្ងៃ។
ចែករំលែកជាមួយអ្នកផ្សេងទៀត
ឥឡូវនេះ វាកាន់តែងាយស្រួលជាងមុនក្នុងចែករំលែកប្រតិទិនរបស់អ្នក​ជាមួយអ្នកប្រើប្រាស់ Galaxy ផ្សេងទៀត។
Samsung Internet
ស្វែងរកពីគេហអេក្រង់
វីដជីតស្វែងរកថ្មីជួយអ្នកក្នុងការស្វែងរកអ្វីដែលអ្នកកំពុងស្វែងរក​ពីគេហអេក្រង់។
ចាប់ផ្តើមនៅក្នុងទម្រង់​សម្ងាត់
Samsung Internet នឹងចាប់ផ្តើមដោយស្វ័យប្រវត្តិនៅក្នុងទម្រង់​សម្ងាត់ ប្រសិនបើអ្នកកំពុងប្រើទម្រង់​សម្ងាត់ក្នុងអំឡុងពេលរុករក​លើវិបចុងក្រោយរបស់អ្នក។
ការថែទាំ​ឧបករណ៍
ព័ត៌មានដោយសង្ខេបអំពីថ្ម និងសន្តិសុខ
បញ្ហាថ្ម និងសន្តិសុខ នឹងបង្ហាញនៅលើអេក្រង់ធំ ដូច្នេះ អ្នកអាចដោះស្រាយបញ្ហាបានយ៉ាងរហ័ស។
ស្វែងយល់ពីស្ថានភាពទូទៅនៃទូរសព្ទរបស់អ្នក
ស្ថានភាពទូទៅនៃទូរសព្ទរបស់អ្នកត្រូវបានបង្ហាញជា emoji ដូច្នេះ អ្នកអាចយល់បានភ្លាមៗ។
ការពិនិត្យកំហុស​វិនិច្ឆ័យ
ចូលមើលកំហុសវិនិច្ឆ័យរបស់ Samsung Members ពីការថែទាំឧបករណ៍។ សូមសាកល្បងតេស្តរកកំហុសវិនិច្ឆ័យដើម្បីដឹងថាតើទូរស័ព្ទរបស់អ្នកមានបញ្ហាអ្វី និងទទួលបានយោបល់ដើម្បីដោះស្រាយបញ្ហានោះ។
Samsung Health
ការរចនាថ្មីទាំងអស់
អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការគឺងាយស្រួលនឹងរកបាន ដូចជាផ្ទាំងចំនួនបួននៅផ្នែកខាងក្រោមនៃអេក្រង់។
ទំព័រ​ខ្ញុំ
ទទួលបានសេចក្តីសង្ខេបអំពីស្ថានភាពសុខភាពរបស់អ្នក សមិទ្ធផលនានា និងភាពល្អបំផុតផ្ទាល់ខ្លួន និងវឌ្ឍនភាពដែលមាននៅលើផ្ទាំងទំព័រ​ខ្ញុំ។
ការប្រជែងមិត្តភក្តិរបស់អ្នក
ចាប់ផ្តើមការប្រជែង Together គឺងាយស្រួលជាងពេលណាៗទាំងអស់។ អញ្ជើញមិត្តភក្តិដោយផ្ញើតំណភ្ជាប់។
Bixby Routines
លក្ខខណ្ឌច្រើនទៀត
ចាប់ផ្តើមទម្លាប់ក្នុងអំឡុងពេលហៅទូរសព្ទ នៅពេល​ការជូនដំណឹងជាក់លាក់ណាមួយមកដល់ និងច្រើនទៀត។
សកម្មភាព​ច្រើនទៀត
បើកការដំណើរការមុខងារដែលបានធ្វើឱ្យប្រសើរ និងមុខងារផ្សេងទៀត​ជាមួយទម្លាប់។
មុខងារបញ្ជាច្រើនទៀត
បញ្ជាសកម្មភាពឡើងវិញដោយប៉ះលើមុខងារបញ្ជាទាំងនោះឲ្យជាប់។ ជម្រើសកម្រិតខ្ពស់ក៏ត្រូវបានថែមផងដែរដើម្បីឱ្យអ្នករង់ចាំ មុនពេលសកម្មភាពចាប់ផ្តើមដំណើរការ បញ្ជាក់សកម្មភាព និងច្រើនទៀត។
ភាពស្រួលប្រើ
តែងតែនៅទីនោះជានិច្ច នៅពេលអ្នកត្រូវការវា
ចូលប្រើមុខងារច្រើនទៀតដែលមានភាពស្រួលប្រើបានយ៉ាង​រហ័សជាមួយប៊ូតុងអណ្តែតដែលលេចឱ្យឃើញជានិច្ច។
កាយវិការម៉ៅ
ធ្វើសកម្មភាពកាន់តែលឿនជាងមុនដោយរំកិលព្រួញម៉ៅរបស់អ្នកទៅជ្រុងមួយក្នុងចំណោមជ្រុងទាំង 4 នៃអេក្រង់។
លៃតម្រូវអេក្រង់របស់អ្នកភ្លាមៗ
លៃតម្រូវកម្រិតពណ៌ និងទំហំក្នុងពេលតែមួយជាមួយទម្រង់​អេក្រង់តាមបំណង (កម្រិតពណ៌ខ្ពស់ ឬអេក្រង់ធំ)។
ផាសុក​ភ្នែក
អ្នកអាចកាត់បន្ថយភាពថ្លា ឬភាពព្រិល ដើម្បីរក្សាភ្នែករបស់អ្នក​ឱ្យមានផាសុកភាព។
អេក្រង់ស្រអាប់បន្ថែម
បើក ស្រអាប់បន្ថែម សម្រាប់ការអានមានផាសុកភាពច្រើនជាងមុនក្នុងទីងងឹត។
មុខងារ និងការកែលម្អច្រើនទៀត
Always On Display កាន់តែប្រសើរជាងមុន
កំណត់ Always On Display ដើម្បីបើក នៅពេលណាដែលអ្នកទទួលបានការជូនដំណឹង។
ទម្រង់​ងងឹត ដែលត្រូវបានធ្វើឱ្យប្រសើរ
ទម្រង់ងងឹត ឥឡូវនេះធ្វើឱ្យស្រអាប់រូបផ្ទៃអេក្រង់ និងអាយខុនដោយ​ស្វ័យប្រវត្តិ។ ការបង្ហាញឱ្យឃើញនៅក្នុង Samsung apps ឥឡូវនេះ មានកំណែទម្រង់ងងឹត ជាមួយពណ៌ងងឹត។
មឺនុយសុវត្ថិភាព និងគ្រាមានអាសន្ន
ម៉ឺនុយសុវត្ថិភាព និងការសង្គ្រោះបន្ទាន់ថ្មីនៅក្នុងការកំណត់ អាចឱ្យអ្នកគ្រប់គ្រងទំនាក់ទំនងសង្គ្រោះបន្ទាន់ និងព័ត៌មាន​សុវត្ថិភាពរបស់អ្នកទាំងអស់នៅកន្លែងតែមួយ។
ឱ្យភ្នែករបស់អ្នកមើលទៅលើផ្លូវ
ម៉ូនីទ័របើកបរថ្មីនៅក្នុងសុខុមាលភាពឌីជីថលតាមដានរាល់​ពេលដែលអ្នកប្រើទូរសព្ទរបស់អ្នក ខណៈពេលកំពុងបើកបរ។
រំលងម៉ោងរោទ៍ត្រឹមតែម្ដង
ឥឡូវនេះ អ្នកអាចបិទសំឡេងរោទិ៍ឱ្យនៅកើតឡើងតែមួយម្តង​ប៉ុណ្ណោះ។ វានឹងបើកវិញដោយស្វ័យប្រវត្តិ បន្ទាប់ពីវាត្រូវបានរំលង។
ប្តូរពីអត្ថបទ ទៅការហៅទូរសព្ទ
ប៉ះឈ្មោះមនុស្សនៅផ្នែកខាងលើនៃការសន្ទនាដើម្បីមើលព័ត៌មានលម្អិតរបស់ពួកគេ ឬចាប់ផ្តើមការហៅជាសំឡេង ឬហៅ​វីដេអូ។
កម្មវិធី​ខ្លះ​នឹង​ត្រូវអាប់ដេត​ដាច់​ដោយឡែក ​បន្ទាប់​ពី​បាន​អាប់ដេត One UI 4 ។

លេខ​បង្កើត : N770FXXU8EUK1
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2022-01-17
កម្រិត​បំណះ​សន្តិសុខ៖ : 2021-11-01
• កម្មវិធី ឬមុខងារខាងក្រោមត្រូវបានបន្ថែម៖ អូឌីយ៉ូ 360
• ស្ថិរភាពទាំងមូលនៃឧបករណ៍របស់អ្នកត្រូវបានធ្វើឱ្យប្រសើរឡើង។
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS8EUL3
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2022-01-17
កម្រិត​បំណះ​សន្តិសុខ៖ : 2021-12-01
· អាប់ដេត​នៃ​បំណះ​សន្តិសុខ

លេខ​បង្កើត : N770FXXS8EUJ2
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2021-11-26
កម្រិត​បំណះ​សន្តិសុខ៖ : 2021-11-01
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS8EUI1
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2021-09-23
កម្រិត​បំណះ​សន្តិសុខ៖ : 2021-09-01
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS7EUF2
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2021-07-27
កម្រិត​បំណះ​សន្តិសុខ៖ : 2021-07-01
· អាប់ដេត​នៃ​បំណះ​សន្តិសុខ

លេខ​បង្កើត : N770FXXU7EUE2
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2021-07-07
កម្រិត​បំណះ​សន្តិសុខ៖ : 2021-05-01
ប្រតិទិន
- ទទួលបានការជូនដំណឹងចេញពីឧបករណ៍ SmartThings ដែលមានការជូនដំណឹងកាលវិភាគជាក់លាក់ដែរ។
ការប្តូរកាសត្រចៀកដោយស្វ័យប្រវត្តិ
- គាំទ្រការប្តូរកាសត្រចៀកដោយស្វ័យប្រវត្តិរវាងទូរសព្ទ និង ថេប្លេត Galaxy។
ការរំឭក
- ដកស្រង់កាលបរិច្ឆេទ និងអាសយដ្ឋានចេញពីមេម៉ូ Reminders និងណែនាំឱ្យចុះឈ្មោះដោយស្វ័យប្រវត្តិ ហើយក្រើនរំលឹកព័ត៌មានសំខាន់ៗតាមស្ថានភាព។
Samsung Free
- Samsung Daily ត្រូវបានផ្លាស់ប្តូរទៅជាសេវាកម្ម Samsung Free ដើម្បីផ្តល់ UI ដែលបានកែលម្អ និងមុខងារខុសគ្នាៗយោងទៅតាមលក្ខណៈខ្លឹមព័ត៌មាន។
ចែករំលែកសន្លឹក
- ឥឡូវនេះ អ្នកអាចការពារឯកជនភាពរបស់អ្នក ដោយលុបព័ត៌មានទីតាំងនៃរូបថតដែលបានថតកាលពីមុន មុនពេលចែករំលែក ឬបង្ហោះរូបភាពទាំងនោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
វេទិកាសង្គម
- ធ្វើសមកាលកម្មតំណភ្ជាប់ត្រឹមត្រូវដែលបានបង្កើតនៅលើឧបករណ៍ដោយប្រើ Samsung Account ដែលបានចុះឈ្មោះតែមួយ។
- ការប្រើប្រាស់សេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានធ្វើឱ្យមានសាមញ្ញ។ អ្នកអាចចែករំលែកទម្រង់ រូបថត កំណត់សម្គាល់ កាលវិភាគ និង ច្រើនទៀត ជាមួយមិត្តភក្តិបានយ៉ាងងាយ ដោយចូលទៅ Samsung Account របស់អ្នក។

លេខ​បង្កើត : N770FXXU7EUC1
កំណែ Android : R(Android 11)
កាលបរិច្ឆេទ​ចេញ : 2021-04-21
កម្រិត​បំណះ​សន្តិសុខ៖ : 2021-03-01
• ស្ថេរភាព​នៃ Samsung Pay ត្រូវ​បាន​កែលម្អ។
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS7CTL2
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2021-01-15
កម្រិត​បំណះ​សន្តិសុខ៖ : 2021-01-01
• កែលម្អ​ដំណើរការ​នៃ​ការទទួលស្គាល់​ស្នាមម្រាមដៃ
• ស្ថេរភាព​នៃ កាមេរ៉ា ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS6CTJ5
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-11-06
កម្រិត​បំណះ​សន្តិសុខ៖ : 2020-11-01
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXU5CTH4
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-10-29
កម្រិត​បំណះ​សន្តិសុខ៖ : 2020-09-01
Wi-Fi
- ប្រសិនបើព័ត៌មានគុណភាពនៅលើដែលរ៉ោតទ័រ Wi-Fi នៅជិតៗអាចត្រូវបានវាស់វែង នោះព័ត៌មាននេះនឹងបង្ហាញ ជាលឿនណាស់លឿន ធម្មតា ឬយឺត។
  * លក្ខណៈពិសេសនេះអាចត្រូវបានបើក ឬបិទនៅក្នុងការកំណត់ "អេក្រង់​ព័ត៌មាន​គុណភាពបណ្ដាញ"។
- នៅពេលព្យាយាមចូលប្រើរ៉ោតទ័រ Wi-Fi ដែលមានពាក្យសម្ងាត់ លក្ខណៈពិសេសដែលបន្ថែមថ្មីៗឥឡូវនេះ អនុញ្ញាតឲ្យ អ្នកប្រើប្រាស់ស្នើពាក្យសម្ងាត់របស់រ៉ោតទ័រ Wi-Fi ពីនរណាម្នាក់នៅជិតដែលបានរក្សាទុកបញ្ជីទំនាក់ទំនងរបស់ពួកគេ ហើយបានភ្ជាប់ទៅរ៉ោតទ័រនោះរួចហើយ។
  * ប៊ូតុង "ស្នើពាក្យសម្ងាត់" នឹងបង្ហាញ នៅលើអេក្រង់បញ្ចូលពាក្យសម្ងាត់ Wi-Fi នៅពេលអ្នកស្នើ ពាក្យសម្ងាត់។

Always On Display
- ស្ទីកឃ័រ Bitmoji ត្រូវបានគាំទ្រនៅលើ Always On Display។ (ស្ទីល នាឡិកា)

ក្ដារចុច Samsung
- លក្ខណៈពិសេសថ្មីត្រូវបានបន្ថែមទៅលក្ខណៈពិសេសនៃ ការស្វែងរកតាមក្តារចុចដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ស្វែងរកនៅលើ YouTube ។
- បំបែកក្ដារចុចត្រូវបានគាំទ្រនៅលើទម្រង់ផ្តេក។
- អេក្រង់មុខងារស្វែងរកនៃ "គ្រប់គ្រងភាសាបញ្ចូល" នៅក្នុងទំព័រការកំណត់ក្តារចុចត្រូវបានអាប់ដេត ថ្មីដើម្បីធ្វើឲ្យ វាងាយស្រួលស្វែងរកភាសាបញ្ចូលក្តារចុចដែលអ្នកប្រើប្រាស់ចង់ថែម ឬលុប។

កាមេរ៉ា
- លក្ខណៈពិសេសវីដេអូ Pro ត្រូវបានធ្វើឲ្យប្រសើរឡើង។
- លក្ខណៈពិសេសរបស់កាមេរ៉ា។ : រយៈពេលថតម្តងបានយូរ ។ល។
- បានធ្វើឲ្យប្រសើរឡើងនូវគុណភាព និងលំនឹងរបស់កាមេរ៉ា។

សារ
- លក្ខណៈពិសេសមួយត្រូវបានថែម ដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ហៅទៅអ្នកដែលត្រូវបានរក្សាទុកថាជាព័ត៌មានទំនាក់ទំនងសម្រាប់ផ្ញើសារ SOS ដែលបានកំណត់រចនាសម្ពន្ធរួចជាស្រេច។
- លក្ខណៈពិសេសមួយត្រូវបានថែម ដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ផ្ញើសារចែករំលែកទីកន្លែងតាម SOS រៀងរាល់ 30 នាទីសម្រាប់រយៈពេល 24 ម៉ោង។

សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS4BTG8
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-07-27
កម្រិត​បំណះ​សន្តិសុខ៖ : 2020-07-01
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXU3BTE5
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-06-12
កម្រិត​បំណះ​សន្តិសុខ៖ : 2020-05-01
• ស្ថេរភាព​នៃ កាមេរ៉ា ត្រូវ​បាន​កែលម្អ។
• បាន​ថែម​មុខងារ​ថ្មី៖ អក្សររត់ក្នុងពេលជាក់ស្ដែង
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXU2BTD4
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-05-21
កម្រិត​បំណះ​សន្តិសុខ៖ : 2020-04-01
AR Emoji
- AR Emoji ត្រូវ​បាន​អាប់ដេត​ជាមួយ​ការកែលម្អ​ដូចជា​មុខងារ​កែ​ដោយដៃ​និង​ការស្គាល់​ទឹកមុខ​កាន់តែ​ប្រសើរ។
※ ដោយសារ AR Emoji ត្រូវ​បាន​អាប់ដេត​ទៅ​កំណែ​ថ្មី AR emojis ដែល​បាន​រក្សាទុក​ពីមុន​ទាំងអស់​នឹង​ត្រូវ​បាន​លុប នៅពេល​អ្នក​បើក​កម្មវិធី AR Emoji បន្ទាប់។

មុខងារ​កាមេរ៉ា​ថ្មីៗ
- បាន​ថែម​ម៉ឺនុយ, ទម្រង់ និង​ចម្រោះ​ផ្សេងៗ ដូចជា AR Zone, ថត​ម្ដង, វីដេអូ Pro, ចម្រោះ​ខ្ញុំ, សម្បុរ​រូបថត​ខ្លួនឯង។

វិចិត្រសាល
- ឥឡូវ រូប​ស្រដៀងគ្នា​ត្រូវ​បាន​ដាក់​ជា​ក្រុម​ជាមួយគ្នា​ដើម្បី​ឲ្យ​បទពិសោធន៍​មើល​កាន់តែ​មាន​ការរៀបចំ​ល្អ។
- បាន​ថែម​មុខងារ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បញ្ចូល​ក្រុម​នៃ​អាល់ប៊ុម​ជាច្រើន​ចូលគ្នា​ទៅ​ជា​ក្រុម​តែ​មួយ ឬ​ក៏​បញ្ចូល​ក្រុម​ឬ​អាល់ប៊ុម​ផ្សេងៗ​ចូល​គ្នា​ទៅ​ជា​ក្រុម​តែ​មួយ។
- បាន​ថែម​មុខងារ​ស្វែងរក​ដែល​បាន​កែលម្អ​ថ្មី ដើម្បី​រក​រូបភាព​ផ្អែក​លើ​ព័ត៌មាន​ដូចជា​ពេលវេលា​ឬ​កន្លែង​ដែល​រូបភាព​នោះ​ត្រូវ​បាន​ថត។
- បាន​ថែម​មុខងារ​ច្រឹប​រហ័ស ដើម្បី​ពង្រីក​និង​ច្រឹប​ផ្នែក​ផ្សេងៗ​នៃ​រូប​ដែល​មាន​រីសូលូសិន​ខ្ពស់។

ក្ដារចុច Samsung
- បាន​ថែម​មុខងារ​បកប្រែ​ពហុភាសា។
- បាន​ថែម​មុខងារ​មួយ​សម្រាប់​ការស្វែងរក​ធាតុ​ផ្សេងៗ ដូចជា emojis និង​ស្ទីកឃ័រ ក្នុង​ពេល​តែ​មួយ។
- បាន​ថែម​មុខងារ​មិន​ធ្វើ​វិញ/​ធ្វើវិញ​នៃ​អត្ថបទ។
(ប្រើ​ម្រាមដៃ​ពីរ​អូស​មក​ឆ្វេង​ឬ​ទៅ​ស្ដាំ​លើ​ក្ដារចុច។)
- បាន​ថែម​អាយខុន​មួយ​ដើម្បី​បើក Samsung Pass។

ចែករំលែក​រហ័ស
- ឥឡូវ ឯកសារ​អាច​ត្រូវ​បាន​ចែករំលែក​យ៉ាង​រហ័ស​និង​ងាយស្រួល​ជាមួយ​ឧបករណ៍ Samsung នៅក្បែរ ដោយ​ប្រើ ចែករំលែក​រហ័ស។

Music Share
- ឥឡូវ Music Share អនុញ្ញាត​ឲ្យ​អ្នក​ចែករំលែក​តន្ដ្រី​ជាមួយ​មិត្តភក្ដិ​របស់​អ្នក​ដោយ​ប្រើ​ឧបករណ៍​អូឌីយ៉ូ Bluetooth។

សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXS2ATC3
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-03-27
កម្រិត​បំណះ​សន្តិសុខ៖ : 2020-03-01
• សន្តិសុខ​នៃ​ឧបករណ៍​របស់​អ្នក​ត្រូវ​បាន​កែលម្អ។

លេខ​បង្កើត : N770FXXU2ATC1
កំណែ Android : Q(Android 10)
កាលបរិច្ឆេទ​ចេញ : 2020-03-23
កម្រិត​បំណះ​សន្តិសុខ៖ : 2020-02-01
• ស្ថេរភាព​នៃ កាមេរ៉ា ត្រូវ​បាន​កែលម្អ។