អាប់ដេតនៃសុហ្វវែរអាចរួមមាន ប៉ុន្តែមិនកំណត់ត្រឹម៖
ដើម្បីទទួលបានភាពល្អប្រសើរបំផុតពីឧបករណ៍របស់អ្នក សូមរក្សាឲ្យឧបករណ៍របស់អ្នកទាន់សម័យនិងពិនិត្យអាប់ដេតនៃសុហ្វវែរជាប្រចាំ។
Galaxy S24 Ultra (SM-S928B)
លេខបង្កើត : S928BXXS6DZE1
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2026-06-01
កម្រិតបំណះសន្តិសុខ៖ : 2026-05-05
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXU5DZDP
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2026-05-18
កម្រិតបំណះសន្តិសុខ៖ : 2026-04-05
One UI 8.5
រចនាបថរូបរាង
រូបរាងថ្មីស្រឡាង
One UI ធ្វើការរួមបញ្ចូលយ៉ាងរលូនទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកដោយផ្គួបរូបភាពដែលទាក់ទាញជាមួយនឹងការធ្វើជាលក្ខណៈបុគ្គលដ៏មានអត្ថន័យសម្រាប់ការរចនាដែលកាន់តែប្រណិត និងទំនើប។ បែបផែនព្រាលថ្លាថែមជម្រៅ និងធ្វើឱ្យខ្លឹមព័ត៌មានងាយស្រួលក្នុងការរុករក ខណៈដែលធាតុអណ្ដែតមានប្រតិកម្មយ៉ាងសកម្មទៅនឹងលំហូរការងាររបស់អ្នកសម្រាប់បទពិសោធន៍ដែលផ្ដោតកាន់តែខ្លាំង។ តាមរយៈការបង្ហាញទិន្នន័យដែលធ្លាប់ស្គាល់ និងងាយយល់ One UI ផ្ដល់នូវការរចនាដែលផ្ដល់អារម្មណ៍ជាលក្ខណៈផ្ទាល់ខ្លួន និងពាក់ព័ន្ធ ដោយជួយអ្នកឱ្យផ្ដោតលើអ្វីដែលសំខាន់។
Galaxy AI
ត្រួតពិនិត្យការហៅមុនពេលឆ្លើយតប
មើលថាតើនរណាកំពុងហៅ ដូច្នេះអ្នកអាចសម្រេចចិត្តថាតើអ្នកចង់និយាយឬអត់។ អ្នកអាចទុកឱ្យជំនួយការហៅឆ្លើយតបជំនួសអ្នក និងសួរអ្នកហៅថាតើពួកគេជានរណា និងមូលហេតុដែលពួកគេហៅ។
កែសម្រួលរូបភាពដោយប្រើការបញ្ជាជាអត្ថបទ
ការកែរូបមិនធ្លាប់ងាយស្រួលជាងនេះទេ។ គ្រាន់តែរៀបរាប់ពីរបៀបដែលអ្នកចង់ឱ្យរូបរបស់អ្នកផ្លាស់ប្ដូរ។ អ្នកអាចប្ដូរពណ៌សម្លៀកបំពាក់របស់នរណាម្នាក់ ថែមវត្ថុទៅលើតុទទេ ឬវត្ថុផ្សេងទៀតដែលអ្នកអាចស្រមៃឃើញ។
ថែមធាតុពីរូបមួយទៅរូបមួយទៀត
ជំនួយរូបថតធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្គួបធាតុពីរូបផ្សេងៗគ្នា។ យកវត្ថុពីរូបភាពមួយ និងថែមវាទៅរូបភាពមួយផ្សេងទៀត។ Galaxy AI ធ្វើឱ្យវារលោង និងមើលទៅដូចធម្មជាតិ។
ថែមស្ទីលទៅរូបថតណាមួយ
ឥឡូវនេះ អ្នកអាចបន្ថែមស្ទីលសប្បាយៗទៅរូបថតណាមួយជាមួយជំនួយរូបថត មិនមែនត្រឹមតែរូបភាពមនុស្ស ឬសត្វចិញ្ចឹមនោះទេ។ នៅក្នុងទិដ្ឋភាពរូបភាពតូច អ្នកអាចប៉ះឱ្យជាប់ដើម្បីរៀបចំស្ទីលរបស់អ្នកឡើងវិញ និងដាក់សំណព្វរបស់អ្នកនៅជិតខាងមុខ។
ការបង្កើតរូបបន្តបន្ទាប់
បន្តបង្កើតដោយមិនឈប់។ ជំនួយរូបថត ឥឡូវនេះអនុញ្ញាតឱ្យអ្នកបង្កើតរូប AI ដោយប្រើមុខងារផ្សេងៗពីអេក្រង់លទ្ធផលដោយមិនបាច់រក្សាទុកការសាកល្បងនីមួយៗ។ នៅពេលដែលអ្នករួចរាល់ អ្នកអាចពិនិត្យស្នាដៃទាំងអស់របស់អ្នកនៅក្នុងប្រវត្តិរបស់អ្នក និងជ្រើសរើសសំណព្វរបស់អ្នក។
បង្កើតរូបជាមួយ Creative Studio
Creative Studio ឥឡូវនេះមាននៅលើអេក្រង់កម្មវិធីសម្រាប់ការចូលប្រើប្រាស់កាន់តែងាយស្រួល។ អ្នកអាចប្រើ Creative Studio ដើម្បីបង្កើតរូបផ្ទៃអេក្រង់តាមបំណង ស្ទីកឃ័រដែលប្លែកគេ និងរូបទម្រង់ផ្ទាល់ខ្លួនដែលអ្នកអាចប្រើប្រាស់នៅលើទូរសព្ទរបស់អ្នក។
Now brief នៅលើអេក្រង់ជាប់សោ
ទទួលបានការផ្ដល់យោបល់ផ្ទាល់ខ្លួនច្រើនទៀតនៅលើអេក្រង់ជាប់សោរបស់អ្នក។ Now brief នឹងបង្ហាញព័ត៌មានដែលមានអត្ថប្រយោជន៍ផ្អែកលើបរិបទរបស់អ្នក។
AI ជ្រើសដែលបានពង្រឹង
ចាប់ផ្ដើម AI ជ្រើសភ្លាមៗដោយប៉ះឱ្យជាប់ចំណុចទាញគែម។ រំលងអ្វីមួយនៅក្នុងវីដេអូឬ? ប្រើប៊ូតុងខារថយក្រោយដើម្បីត្រលប់ក្រោយ និងជ្រើសអ្វីដែលអ្នកត្រូវការឱ្យបានច្បាស់។
ការរកឃើញភាសាស្វ័យប្រវត្តិនៅក្នុងអ្នកបកប្រែ
រក្សាលំហូរសន្ទនា។ ក្រោយអ្នកជ្រើសភាសាដែលត្រូវបកប្រែ អ្នកបកប្រែនឹងរកឃើញថានៅពេលណាដែលភាសានីមួយៗកំពុងត្រូវបាននិយាយ ដូច្នេះអ្នកមិនចាំបាច់ចុចប៊ូតុងមីក្រូហ្វូននៅរាល់ដងដែលមាននរណាម្នាក់និយាយនោះទេ។
Bixby
ការគ្រប់គ្រងឧបករណ៍ដែលកាន់តែឆ្លាតវៃ
និយាយជាមួយ Bixby ដោយពាក្យសម្ដីរបស់អ្នកផ្ទាល់។ Bixby ឥឡូវនេះកាន់តែប្រសើរក្នុងការស្វែងរកការកំណត់ ឬមុខងារដែលអ្នកត្រូវការ ទោះបីជាអ្នកមិនប្រើបញ្ជា ឬឈ្មោះមុខងារច្បាស់លាស់ក៏ដោយ។ គ្រាន់តែនិយាយថាអ្នកត្រូវការអ្វីនោះ ហើយទុកឱ្យ Bixby ធ្វើកិច្ចការដែលនៅសេសសល់។
សួរអ្វីក៏បាន នៅពេលណាក៏បាន
មិនថាអ្នកត្រូវការចម្លើយរហ័ស ឬព័ត៌មានលម្អិតទេ គ្រាន់តែសួរ Bixby ដើម្បីរកការឆ្លើយតបភ្លាម។ មិនចាំបាច់ចំណាយពេលលើការស្វែងរកច្រើន ឬប្ដូររវាងកម្មវិធីនោះទេ។
ប្រវត្តិសន្ទនា
ការមើលត្រលប់ទៅការសន្ទនាពីមុនជាមួយ Bixby គឺកាន់តែងាយស្រួលជាងពេលណាៗទាំងអស់។ ឥឡូវនេះ អ្នកអាចចូលមើលប្រវត្តិសន្ទនារបស់អ្នកពីផ្ទាំងចំហៀងនៅក្នុងកម្មវិធី Bixby។
កាមេរ៉ា
រូបថតចលនាស្វ័យប្រវត្តិ
នៅពេលកំណត់ទៅស្វ័យប្រវត្តិ កាមេរ៉ារបស់អ្នកនឹងកត់ត្រាទុករូបថតចលនាតែប៉ុណ្ណោះប្រសិនបើវារកឃើញចលនានៅក្នុងប្លង់។ បើមិនដូច្នោះទេ វាត្រូវបានរក្សាទុកជារូបភាពស្ងៀមដើម្បីសំចៃទំហំផ្ទុក។
ការបង្ហាញពណ៌វីដេអូ log ក្នុងពេលជាក់ស្ដែង
ដកការស្មានចេញពីការថតវីដេអូនៅក្នុង Log។ ឥឡូវនេះ អ្នកអាចអនុវត្តការបង្ហាញ LUT បែបភាពយន្ត នៅពេលដែលអ្នកថតទុក ដោយអនុញ្ញាតឱ្យអ្នកមើលឃើញច្បាស់ពីរបៀបដែលវីដេអូដែលបានកែពណ៌ចុងក្រោយរបស់អ្នកនឹងមានរូបរាងបែបណាមុនពេលដែលអ្នកចាប់ផ្ដើមកែផងដែរ។ ការបង្ហាញ LUT ក៏មានផងដែរនៅក្នុងវិចិត្រសាល និងស្ទូឌីយ៉ូ។
ចម្រោះរូបថតបញ្ឈរថ្មី
ចម្រោះថ្មីចំនួនបីមានដើម្បីថែមបែបផែនដូចហ្វីលដ៏រស់រវើកទៅរូបភាពរបស់អ្នក។
គេហអេក្រង់ និងអេក្រង់ជាប់សោ
ប្លង់អេក្រង់ជាប់សោស្វ័យប្រវត្តិ
រូបផ្ទៃអេក្រង់ដែលមានរូបភាពមនុស្ស ឬសត្វចិញ្ចឹមឥឡូវនេះស៊ីគ្នាយ៉ាងល្អឥតខ្ចោះនៅរាល់ដង។ នៅពេលដែលអ្នកជ្រើសរើសរូបថតសម្រាប់អេក្រង់ជាប់សោរបស់អ្នក រូបថតនឹងត្រូវបានផ្លាស់ប្ដូរដោយស្វ័យប្រវត្តិដើម្បីឱ្យស៊ីគ្នាបំផុតជាមួយនាឡិកា និងប្លង់វីដជីតរបស់អ្នក។
រូបផ្ទៃអេក្រង់ដែលអាចទាញយកបានថ្មី
រុករករូបផ្ទៃអេក្រង់ថ្មីដែលមានធាតុអន្តរកម្ម។ រូបផ្ទៃអេក្រង់អាចទាញយកបាន ដូច្នេះពួកវាមិនប្រើប្រាស់ទំហំនៅឃ្លាំងផ្ទុករបស់អ្នកទេនៅពេលដែលមិនកំពុងប្រើ។
ថែមបែបផែនអាកាសធាតុទៅរូបផ្ទៃអេក្រង់
នាំយករូបផ្ទៃអេក្រង់របស់អ្នកឱ្យមានជីវិតរស់រវើកជាមួយនឹងលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្ន។ នៅពេលអ្នកជ្រើសរើសរូបផ្ទៃអេក្រង់របស់អ្នក អ្នកអាចថែមបែបផែនអាកាសធាតុដោយផ្ទាល់ពីអេក្រង់បង្ហាញ។
ពុម្ពអក្សរនាឡិកាដែលអាចតាមបំណងបានច្រើនទៀត
ធ្វើជាលក្ខណៈផ្ទាល់ខ្លួននូវនាឡិកាអេក្រង់ជាប់សោរបស់អ្នក។ ឥឡូវនេះ អ្នកអាចផ្លាស់ប្ដូរកម្រាស់នៃស្ទីល ពុម្ពអក្សរច្រើនទៀតដើម្បីផ្គូផ្គងនឹងរូបរាងដែលអ្នកពេញចិត្ត។
អាកាសធាតុ
វីដជីតអាកាសធាតុដែលបានពង្រឹង
ពិនិត្យមើលទឹកភ្លៀងដែលនឹងមកដល់យ៉ាងរហ័សនៅក្នុងវីដជីតអាកាសធាតុនៅលើគេហអេក្រង់របស់អ្នក។ វីដជីតឥឡូវនេះបង្ហាញក្រាហ្វប្រសិនបើមានការរំពឹងទុកថានឹងមានទឹកភ្លៀងនៅក្នុងប៉ុន្មានម៉ោងបន្ទាប់។
សន្ទស្សន៍លម្អងផ្កា
ពិនិត្យមើលថាតើមានលម្អងផ្កាប៉ុន្មាននៅក្នុងខ្យល់ដើម្បីជួយគ្រប់គ្រងអាឡែស៊ីរបស់អ្នក។ អ្នកអាចពិនិត្យមើលកម្រិតលម្អងផ្កាសម្រាប់ដើមឈើ ស្មៅ និងស្មៅរ៉ាក់វីដ។
ការទំនាក់ទំនង
សំបុត្រសំឡេងផ្ទាល់
មិនអាចឆ្លើយតបនៅពេលនេះបានទេឬ? ទុកឱ្យអ្នកហៅកត់ត្រាទុកសារសំឡេងដោយផ្ទាល់នៅលើទូរសព្ទរបស់អ្នកដែលអ្នកអាចស្ដាប់នៅពេលក្រោយបាន។ សារនឹងលេចឡើងនៅលើអេក្រង់របស់អ្នកខណៈពេលដែលវាកំពុងត្រូវបានថត ដូច្នេះអ្នកអាចឆ្លើយតបនៅពេលណាក៏បាន។
បដិសេធការហៅជាមួយសារផ្ទាល់ខ្លួន
នៅពេលដែលការហៅកំពុងរោទ៍ សារបដិសេធរហ័សថ្មីនឹងលេចឡើងដោយផ្អែកលើសកម្មភាពរបស់អ្នក។ អ្នកអាចប្រាប់អ្នកហៅទូរសព្ទថា អ្នកមិនអាចឆ្លើយតបបានទេ ពីព្រោះអ្នកកំពុងតែបើកបរ ឬកំពុងតែហាត់ប្រាណ សូម្បីតែមិនចាំបាច់វាយសរសេរអក្សរ។
នាឡិកា
ផ្ទៃខាងក្រោយម៉ោងរោទ៍អាកាសធាតុ
ភ្ញាក់ឡើងជាមួយម៉ោងរោទ៍ដែលធ្វើឱ្យអ្នករួចរាល់សម្រាប់អាកាសធាតុរបស់ថ្ងៃនេះ។ អេក្រង់ម៉ោងរោទ៍របស់អ្នកឥឡូវនេះអាចបង្ហាញលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នជាផ្ទៃខាងក្រោយនៅពេលដែលវារោទ៍។
កម្មវិធីបំលែងតំបន់ម៉ោង
ប្រៀបធៀបតំបន់ម៉ោងភ្លាមៗ។ គ្រាប់រំកិលថ្មីនៅក្នុងកម្មវិធីនាឡិកាធ្វើឱ្យងាយស្រួលក្នុងការពិនិត្យមើលភាពខុសគ្នានៃម៉ោងរវាងកន្លែងនានាជុំវិញពិភពលោក។
ការតភ្ជាប់
ការចែករំលែកឃ្លាំងផ្ទុក
ចូលប្រើឯកសាររបស់អ្នកនៅគ្រប់ទីកន្លែង។ ឯកសារពីទូរសព្ទ Samsung ថេប្លិត និង PC ផ្សេងទៀតរបស់អ្នកមាននៅក្នុងកម្មវិធី ឯកសារខ្ញុំ នៅលើទូរសព្ទរបស់អ្នក។ អ្នកក៏អាចចូលប្រើឯកសារទូរសព្ទរបស់អ្នកនៅលើឧបករណ៍ Samsung ផ្សេងទៀត សូម្បីតែទូរទស្សន៍របស់អ្នកក៏ដោយ។
ភ្ជាប់ទៅឧបករណ៍ Smart View យ៉ាងរហ័ស
ភ្ជាប់ទៅឧបករណ៍បង្ហាញសំណព្វរបស់អ្នកឱ្យកាន់តែលឿន។ ឥឡូវនេះអ្នកអាចថែមផ្លូវកាត់នៅលើគេហអេក្រង់របស់អ្នក ដើម្បីឆ្លុះអេក្រង់ទូរសព្ទរបស់អ្នកទៅកាន់ទូរទស្សន៍ ឬឧបករណ៍បង្ហាញផ្សេងទៀតភ្លាមៗ។
មុខងារ Auracast ដែលបានពង្រឹង
វាងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការស្ដាប់ និងផ្សាយសំឡេងជាមួយ Auracast។ ជម្រើសសម្រាប់ការផ្សាយ និងការស្ដាប់ឥឡូវនេះមានទីតាំងនៅក្នុងម៉ឺនុយការផ្សាយអូឌីយ៉ូនៅក្នុងការកំណត់។
ការផ្សាយ សំឡេង
ផ្សាយសំឡេងរបស់អ្នកទៅកាន់មនុស្សជុំវិញអ្នកជាមួយ Auracast។ បន្ថែមពីលើសំឡេងមេឌា ឥឡូវនេះអ្នកអាចផ្សាយសំឡេងរបស់អ្នកដោយប្រើមីក្រូហ្វូនដែលមានស្រាប់ក្នុងទូរសព្ទរបស់អ្នក។
Quick Share
ចែករំលែកជាមួយឧបករណ៍ Apple
ចែករំលែកជាមួយឧបករណ៍កាន់តែច្រើនជាងមុន។ ឥឡូវនេះអ្នកអាចប្រើ Quick Share ដើម្បីចែករំលែករូបថត វីដេអូ និងឯកសារផ្សេងទៀតដោយរលូនជាមួយ iPhone, iPad, Mac និងឧបករណ៍ផ្សេងទៀតដែលគាំទ្រ AirDrop។
ចៀសវាងសំណើចែករំលែកដែលមិនចង់បាន
ឥឡូវនេះ អ្នកអាចកំណត់ Quick Share ឱ្យទទួលតែឯកសារពីឧបករណ៍ផ្សេងទៀតដែលបានចុះឈ្មោះចូលគណនី Samsung Account ឬគណនី Google របស់អ្នកតែប៉ុណ្ណោះ។
ការផ្ដល់យោបល់សម្រាប់ការចែករំលែករូបថត
ចែករំលែករូបថតជាមួយមនុស្សដែលត្រឹមត្រូវកាន់តែលឿន។ នៅពេលអ្នកចែករំលែករូបភាពដែលមានមិត្តភក្តិ ឬគ្រួសារ Quick Share អាចសម្គាល់ថានរណាមាននៅក្នុងនោះ និងផ្ដល់យោបល់ឱ្យចែករំលែកដោយផ្ទាល់ជាមួយមនុស្សទាំងនោះ។
Samsung Health
បទពិសោធន៍នៃការចែករំលែកដែលបានដំឡើងកំណែ
ចែករំលែកការហាត់ប្រាណរបស់អ្នកតាមវិធីរបស់អ្នក។ ផ្គូផ្គងស្ថិតិហាត់ប្រាណរបស់អ្នកជាមួយរូបថតពីការហាត់ប្រាណរបស់អ្នកដើម្បីបង្កើតការបង្ហោះលើមេឌៀសង្គមដ៏ល្អឥតខ្ចោះ។
ចាប់ផ្ដើមសមាធិពីនាឡិការបស់អ្នក
ស្វែងរកភាពស្ងប់ស្ងាត់ភ្លាមៗពីកដៃរបស់អ្នក។ ឥឡូវនេះអ្នកអាចចាប់ផ្ដើមសមាធិសំណព្វ ឬដែលបានណែនាំដោយផ្ទាល់នៅលើ Galaxy Watch របស់អ្នកដោយមិនចាំបាច់កាន់ទូរសព្ទរបស់អ្នក។
ការវាស់សារធាតុប្រឆាំងអុកស៊ីតកម្មពីនាឡិការបស់អ្នក
ពិនិត្យមើលកម្រិតសារធាតុ ប្រឆាំង អុកស៊ីតកម្មរបស់អ្នកនៅពេលណាក៏បាន។ វាស់វែងដោយផ្ទាល់ពី Galaxy Watch របស់អ្នក សូម្បីតែវាមិនត្រូវបានភ្ជាប់ទៅទូរសព្ទរបស់អ្នកក៏ដោយ។ ដំណើរការជាមួយ Galaxy Watch8 និង Galaxy Watch Ultra។
ថ្ម និងថាមពល
ព័ត៌មាន ថ្មដែលបានកែសម្រួលថ្មី
មើលការប្រើប្រាស់ថ្មរបស់អ្នកឱ្យកាន់តែច្បាស់។ អេក្រង់ការកំណត់ថ្មដែលបានរចនាឡើងវិញធ្វើឱ្យកាន់តែងាយស្រួលក្នុងការពិនិត្យមើលពេលវេលាដែលនៅសេសសល់ ស្ថានភាពកំពុង សាក និងការប្រើប្រាស់ប្រចាំថ្ងៃក្នុងសប្ដាហ៍កន្លងទៅ។
ការសំចៃ ថាមពលដែលបានធ្វើឱ្យប្រសើរឡើង
ប្រើការសំចៃ ថាមពលដើម្បីធ្វើឱ្យថ្មរបស់អ្នកកាន់បានយូរដោយមិនបាច់សាក។ ជ្រើសរើសស្តង់ដាសម្រាប់ការសំចៃមធ្យម និងដែនកំណត់ដែលអាចប្ដូរតាមបំណងបាន ឬជ្រើសរើសអតិបរមាដើម្បីបិទមុខងារមិនចាំបាច់ទាំងអស់ និងធ្វើឱ្យថ្មរបស់អ្នកកាន់បានយូរតាមដែលអាចធ្វើទៅបាន។
សន្តិសុខ និងភាពឯកជន
ការប្រាប់ពីភាពឯកជន
ទទួលព័ត៌មានអំពីភាពឯកជនរបស់អ្នក។ ឥឡូវនេះអ្នកនឹងទទួលបានការប្រាប់ដំណឹងនៅពេលដែលការអនុញ្ញាតរបស់កម្មវិធីអាចធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជួបហានិភ័យ រួមជាមួយនឹងការផ្ដល់យោបល់សម្រាប់អ្វីដែលអ្នកអាចធ្វើបានអំពីវា។
ការការពារ ចោរ
រក្សាទូរសព្ទ និងទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាព ក្នុងករណីដែលវាបាត់ ឬត្រូវចោរលួច។ បើកសោ ផ្ទៀងផ្ទាត់ភាពពិតបាន បរាជ័យដើម្បីចាក់សោអេក្រង់ដោយស្វ័យប្រវត្តិក្នុងករណីដែលមានការព្យាយាមផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដោយបរាជ័យច្រើនដងពេក ដោយប្រើខ្ចៅដៃ, PIN, គំនូស ឬពាក្យសម្ងាត់របស់អ្នក។ ការពិនិត្យ អត្តសញ្ញាណក៏ការពារការកំណត់កាន់តែច្រើនជាងមុនផងដែរ។
បិទ Auto Blocker ជាបណ្ដោះអាសន្ន
ប្រសិនបើអ្នកត្រូវការបិទការការពារសន្តិសុខរបស់ Auto Blocker ជាបណ្ដោះអាសន្ន ជម្រើសថ្មីអនុញ្ញាតឱ្យអ្នកបើកវាដោយស្វ័យប្រវត្តិ 30 នាទីក្រោយមកដើម្បីកុំឱ្យអ្នកភ្លេច។
ពិនិត្យមើលស្ថានភាពសន្តិសុខនៃឧបករណ៍របស់អ្នក
រក្សាឧបករណ៍ទាំងអស់របស់អ្នកឱ្យបានការពារ។ Knox Matrix ឥឡូវនេះបង្ហាញចេញមកនៅពេលណាឧបករណ៍ ដែលទទួលការគាំទ្រណាមួយដែលបានចុះឈ្មោះចូល Samsung Account របស់អ្នកត្រូវការការអាប់ដេតនៃសុហ្វវែរសម្រាប់ការការពារសន្តិសុខចុងក្រោយបំផុត។
ភាពងាយស្រួល
គ្រប់គ្រងជំនួយត្រចៀក Bluetooth យ៉ាងងាយស្រួល
ចូលប្រើការកំណត់សម្រាប់ជំនួយ ត្រចៀក Bluetooth របស់អ្នកដោយផ្ទាល់ពីផ្លូវកាត់ភាពងាយស្រួល។ ផ្ទាំងផុសនឹងលេចឡើងដែលអនុញ្ញាតឱ្យអ្នកប្ដូរកម្មវិធី ជួយ ត្រចៀករបស់អ្នក បើក ឬបិទសំឡេង ជុំវិញ និងច្រើន ទៀត។
គ្រប់គ្រងការពង្រីកជាមួយម៉ៅស៍ ឬក្ដារចុច
រក្សាអ្វីដែលអ្នកត្រូវការការពង្រីកឱ្យនៅក្នុងទិដ្ឋភាពជាមួយជម្រើសថ្មីទាំងនេះ។ អ្នកអាចធ្វើឱ្យផ្ទៃដែលបានពង្រីកតាមទស្សន៍ទ្រនិចពេលដែលអ្នកវាយ ឬផ្លាស់ទីពេលដែលអ្នកប្ដូរការផ្ដោតដោយប្រើក្ដារចុច។ នៅពេលប្រើម៉ៅស៍ អ្នកអាចធ្វើឱ្យផ្ទៃដែលបានពង្រីករំកិលពេលដែលអ្នកផ្លាស់ទីទ្រនិចទៅគែមនៃអេក្រង់។
សកម្មភាព ពំនាក់ និងសកម្មភាព ជ្រុង
មុខងារស្វ័យសកម្មភាពក្រោយទ្រនិចឈប់ត្រូវបានបែងចែកជា 2 មុខងារ។ សកម្មភាព ពំនាក់អនុញ្ញាតឱ្យអ្នកកំណត់សកម្មភាពតាមបំណងនៅពេលដែលម៉ៅស៍របស់អ្នកឈប់មានចលនាក្នុងរយៈពេលជាក់លាក់ណាមួយ។ សកម្មភាព ជ្រុងអនុញ្ញាតឱ្យអ្នកកំណត់សកម្មភាពផ្សេងគ្នាសម្រាប់ជ្រុងនីមួយៗនៃអេក្រង់។
បន្ថយ ពន្លឺស្ត្រូបនៅក្នុងវីដេអូ
ការកំណត់ថ្មីអនុញ្ញាតឱ្យអ្នកបន្ថយ ពន្លឺស្ត្រូបនៅក្នុងវីដេអូសម្រាប់ការទស្សនាដែលកាន់តែមានផាសុកភាព។
ការធ្វើឱ្យប្រសើរឡើងកាន់តែច្រើនទៀត
ផ្ទាំង រហ័សដែលអាចប្ដូរតាមបំណងបានកាន់តែច្រើន
រៀបចំការកំណត់ រហ័សរបស់អ្នកតាមរបៀបដែលអ្នកចូលចិត្ត។ ឥឡូវនេះអ្នកអាចថែម លុប រៀបចំលំដាប់ឡើងវិញ និងរៀបចំការគ្រប់គ្រងឡើងវិញនៅក្នុងផ្ទាំង រហ័ស។
ប្ដូរតាមបំណងវីដជីតរាប់ថយប្រតិទិន
ធ្វើឱ្យវីដជីតរាប់ថយរបស់អ្នកមានរូបរាងតាមរបៀបដែលអ្នកចូលចិត្ត។ ប្រើ Creative Studio ដើម្បីបង្កើតរូបផ្ទៃខាងក្រោយ ជ្រើសរើសរូបពីវិចិត្រសាល ឬយកពណ៌សុទ្ធ។
ការប្រាប់ដំណឹងជាមុនសម្រាប់ការរំឭក
ទទួលបានការប្រាប់ដំណឹងមុនពេលការរំឭកដល់កាលកំណត់ ដើម្បីប្រាកដថាអ្នកមិនភ្លេចកិច្ចការសំខាន់។ អ្នកអាចជ្រើសរើសថាតើត្រូវទទួលបានការប្រាប់ដំណឹងសម្រាប់ការរំឭកនីមួយៗមុនរយៈពេលប៉ុន្មាន។
បញ្ចូលតារាងនៅក្នុង Samsung Notes
រៀបចំព័ត៌មាននៅក្នុងណោតរបស់អ្នកដោយប្រើតារាង។ អ្នកអាចផ្លាស់ ប្ដូរទទឹងជួរឈរ ពណ៌ និងការរចនាគែម ខណៈដែលមុខងារគណនាស្វ័យប្រវត្តិជួយឱ្យអ្នកនៅតែមានផលិតភាព និងសន្សំពេលវេលា។
ទំព័រថេបថ្មីដែលបានរចនាឡើងវិញ
ទំព័រដែលលេចឡើងនៅពេលអ្នកបើកថេបថ្មីនៅក្នុង Samsung Browser ត្រូវបានរចនាឡើងវិញដើម្បីជួយអ្នកឱ្យចូលប្រើគេហទំព័រ និងមុខងារដែលអ្នកត្រូវការបំផុតយ៉ាងឆាប់រហ័ស។ ទំព័រថេបថ្មីឥឡូវនេះបង្ហាញស្ថានភាពសន្តិសុខបច្ចុប្បន្ន ព្រមទាំងថេបដែលបានបើកពី Samsung Browser នៅលើឧបករណ៍ផ្សេងទៀត។
ការថត អេក្រង់ផ្នែកខ្លះ
រួមបញ្ចូលតែអ្វីដែលអ្នកត្រូវការនៅក្នុងការថត អេក្រង់របស់អ្នក។ ឥឡូវនេះអ្នកអាចជ្រើសរើសតែផ្នែកនៃអេក្រង់ដែលអ្នកចង់កត់ត្រាទុកប៉ុណ្ណោះ។
ការរុញរបស់កម្មវិធីគិតលេខ
សន្សំពេលវេលាលើការគណនា។ លេខ និងរូបមន្តដែលបានចម្លងទៅក្ដារតម្បៀតខ្ទាស់របស់អ្នកនឹងត្រូវបានផ្ដល់យោបល់នៅពេលអ្នកបើកកម្មវិធី គិត លេខ ដូច្នេះអ្នកអាចវាយបញ្ចូលពួកវាដោយការប៉ះយ៉ាងរហ័ស។
រក្សាទំហំផ្ទាំងកម្មវិធីនៅក្នុង Dex
ឥឡូវនេះ Dex ចងចាំទំហំ និងទីតាំងផ្ទាំងកម្មវិធីរបស់អ្នក។ នៅពេលអ្នកបើកកម្មវិធីម្ដងទៀត វានឹងលេចឡើងដូចដែលអ្នកបានទុកវាអញ្ចឹង។
លេខបង្កើត : S928BXXS5CZD1
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2026-04-20
កម្រិតបំណះសន្តិសុខ៖ : 2026-04-05
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS5CZC1
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2026-03-30
កម្រិតបំណះសន្តិសុខ៖ : 2026-03-05
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS5CZB2
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2026-03-03
កម្រិតបំណះសន្តិសុខ៖ : 2026-02-05
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS4CZA1
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2026-01-21
កម្រិតបំណះសន្តិសុខ៖ : 2026-01-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS4CYK8
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2025-12-16
កម្រិតបំណះសន្តិសុខ៖ : 2025-12-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS4CYK2
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2025-11-24
កម្រិតបំណះសន្តិសុខ៖ : 2025-11-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS4CYJ7
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2025-10-29
កម្រិតបំណះសន្តិសុខ៖ : 2025-10-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXU4CYI7
កំណែ Android : B(Android 16)
កាលបរិច្ឆេទចេញ : 2025-09-25
កម្រិតបំណះសន្តិសុខ៖ : 2025-09-01
One UI 8.0 (Android 16)
Galaxy AI
មើលការហៅនៅលើអេក្រង់
ចំណងជើងការហៅបង្ហាញនូវអ្វីដែលមនុស្សម្នាក់ៗនិយាយនៅលើអេក្រង់ក្នុងពេលវេលាជាក់ស្តែង អំឡុងពេលការហៅ។ តាមសន្ទនានៅលើអេក្រង់របស់អ្នក ដើម្បីប្រាកដថាអ្នកមិនខកខានអ្វីមួយ។
បង្កើតរូបបញ្ឈរសត្វចិញ្ចឹមពិសេសតែមួយគត់
ធ្វើឱ្យបុគ្គលិកលក្ខណៈរបស់សត្វចិញ្ចឹមអ្នកកាន់តែរីករាយជាមួយស្ទូឌីយ៉ូផតត្រេត។ ឥឡូវនេះ អ្នកអាចប្រើបែបបផែនបញ្ឈរសម្រាប់រូបភាពសត្វឆ្កែ និងឆ្មា បន្ថែមទៅនឹងមនុស្ស។ ជ្រើសរើសពីរចនាប័ទ្មដូចជាឡង់ភ្នែកត្រី គំនូរប្រេង និងច្រើនទៀត។
សម្អាតសំឡេង
ប្រើប្រដាប់លុបអូឌីយ៉ូដើម្បីកាត់បន្ថយកម្រិតសំឡេងខ្យល់ និងសំឡេងរំខានផ្សេងៗពីផ្ទៃខាងក្រោយដោយស្វ័យប្រវត្តិ ដើម្បីឱ្យអ្នកអាចផ្តោតលើអ្នកណាដែលកំពុងនិយាយ។ ប្រដាប់លុបអូឌីយ៉ូអាចត្រូវបានប្រើប្រាស់នៅក្នុងវិចិត្រសាល កម្មវិធីចាក់វីដេអូ, Samsung Notes, ឧបករណ៍ថតសំឡេង និងទូរសព្ទ។
ទទួលបានព័ត៌មានថ្មីៗជាមួយអត្ថបទសង្ខេប Now
ទទួលបានព័ត៌មានថ្មីៗទាន់ពេលវេលា និងព័ត៌មានមានប្រយោជន៍ពេញមួយថ្ងៃ ដោយផ្អែកលើចំណាប់អារម្មណ៍ និងបរិបទរបស់អ្នក។ អ្នកអាចចូលប្រើអត្ថបទសង្ខេប Now ពីបន្ទះគែម ធាតុក្រាហ្វិកអេក្រង់ដើម និងការជូនដំណឹងនៅលើ Now Bar របស់អ្នក។
បកប្រែការប្រាប់ដំណឹងពេលមានអាសន្ន
មិនដែលខកខានការប្រាប់ដំណឹងសំខាន់ៗ ទោះបីជាវាមិនមែនជាភាសារបស់អ្នកក៏ដោយ។ នៅពេលអ្នកទទួលបានការប្រាប់ដំណឹងពេលមានអាសន្នជាភាសាដែលខុសពីភាសាប្រព័ន្ធរបស់អ្នក, Galaxy AI នឹងបកប្រែវាដោយស្វ័យប្រវត្តិសម្រាប់អ្នក។
AI ជ្រើស កាន់តែលឿន
គ្មានការរង់ចាំទៀតទេ។ នៅពេលអ្នកចាប់ផ្តើមជ្រើស AI ជ្រើស, ឥឡូវនេះ អ្នកអាចជ្រើសផ្នែកនៃអេក្រង់មួយបានភ្លាមៗ។
លទ្ធផល AI កាន់តែងាយស្រួលច្រើនទៀត
នៅពេលអ្នកសង្ខេប ឬបកប្រែខ្លឹមព័ត៌មាននៅក្នុងកម្មវិធីដែលគាំទ្រក្នុងទិដ្ឋភាពផ្ដេក ឥឡូវនេះលទ្ធផលនឹងបង្ហាញព្រមជាមួយលទ្ធផលដើម ដើម្បីឱ្យអ្នកអាចមើលលទ្ធផលទាំងនោះជាមួយគ្នា។
ការកំណត់តាមបុគ្គល
នាឡិកាអេក្រង់ចាក់សោថ្មី
នាឡិកាមានម៉ូតទាន់សម័យដែលមានពុម្ពអក្សរថ្មីអាចរកបានដើម្បីធ្វើឱ្យអេក្រង់ចាក់សោរបស់អ្នកលេចធ្លោចេញក្នុងចំណោមហ្វូងមនុស្ស។ នាឡិកាថ្មីផ្លាស់ទីជាមួយនឹងទម្រង់រូបថតរបស់អ្នក ហើយលាយបញ្ចូលគ្នាយ៉ាងរលូន ដើម្បីជៀសវាងការបាំងរូបភាពមនុស្ស ឬសត្វ។
ការណែនាំរូបផ្ទៃអេក្រង់
ទទួលជំនួយក្នុងការស្វែងរករូបផ្ទៃអេក្រង់ថ្មី។ ទូរសព្ទរបស់អ្នកនឹងណែនាំរូបថតដែលល្អបំផុតពីវិចិត្រសាលរបស់អ្នកនៅក្នុងប្រភេទដូចជាទេសភាព ទីក្រុង ផ្កា សត្វចិញ្ចឹម និងមនុស្ស។
ផលិតភាព
ពិនិត្យតម្លៃភាគហ៊ុនដោយមិនចាំបាច់ដោះសោ
ភាគហ៊ុនដែលអ្នកតាមនៅលើ Google Finance ជាមួយនឹងការផ្លាស់ប្តូរតម្លៃដ៏ធំនឹងបង្ហាញនៅលើ Now Bar របស់អ្នកនៅចុងបញ្ចប់នៃថ្ងៃជួញដូរ។
ការចែករំលែកឯកសារកាន់តែងាយស្រួលជាមួយនឹង Quick Share
មិនដែលមានពេលណាកាន់តែងាយស្រួលក្នុងការផ្ញើ និងទទួលឯកសារឡើយ។ ប៉ះប៊ូតុង Quick Share នៅក្នុងការកំណត់រហ័ស ដើម្បីចាប់ផ្តើម។ អ្នកអាចទទួលឯកសារខណៈពេលដែលអេក្រង់ Quick Share បើក និងផ្ញើឯកសារទៅអ្នកដទៃដោយផ្ទាល់ពី Quick Share។
ក្រដាសកត់ចំណាំ
ថែមចំណារពន្យល់រហ័សនៅលើឯកសារនានានៅក្នុង Samsung Notes។ មិនមានកំណត់ចំពោះចំនួនក្រដាសកត់ចំណាំដែលអ្នកអាចថែម ហើយវាងាយស្រួលលុបវាចេញនៅពេលក្រោយដោយមិនរំខានដល់ឯកសារដើម។
ស្វែងរកការទាញយកបានលឿន
ឥឡូវនេះ អ្នកអាចច្រោះឯកសារនានាដោយផ្អែកលើកម្មវិធីដែលត្រូវបានប្រើដើម្បីទាញយកឯកសារទាំងនោះ។ ធ្វើការនៅក្នុងទិដ្ឋភាពដែលទាញយក និងទិដ្ឋភាពថ្មីៗនៅក្នុង My Files (ឯកសាររបស់ខ្ញុំ)។
រចនាឡើងវិញ Samsung Internet
ចូលប្រើមុខងារដែលអ្នកត្រូវការរហ័ស។ ម៉ឺនុយ Samsung Internet ត្រូវបានធ្វើឱ្យប្រសើរដើម្បីធ្វើឱ្យវាងាយស្រួលក្នុងការចូលប្រើមុខងារដែលអ្នកប្រើប្រាស់ច្រើនបំផុត។ អ្នកក៏អាចប្ដូរប្លង់តាមបំណងដើម្បីផ្គូផ្គងចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក។
ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រក្នុងទិដ្ឋភាពបញ្ឈរ
ប្រើម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដោយមិនចាំបាច់ត្រូវការបង្វិលអេក្រង់។ ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រឥឡូវនេះដំណើរការក្នុងទិដ្ឋភាពបញ្ឈរ បន្ថែមពីលើទេសភាពផ្ដេក។
ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ
ធ្វើបានកាន់តែច្រើននៅក្នុង DeX នៅលើការបង្ហាញនានាដែលបានភ្ជាប់
ឥឡូវនេះ អ្នកអាចបន្ថែមធាតុក្រាហ្វិកទៅគេហអេក្រង់របស់អ្នក នៅពេលប្រើ DeX នៅលើការបង្ហាញដែលបានភ្ជាប់ ក៏ដូចជាការកំណត់ការគ្រប់គ្រងសម្រាប់កណ្តុរ និងក្តារចុចលើអេក្រង់។
ការបង្ហាញប្រសើរឡើងសម្រាប់ DeX
Samsung DeX ថ្មីផ្តល់ឱ្យអ្នកនូវជម្រើសច្រើនទៀតនៅពេលបានភ្ជាប់ទៅម៉ូនីទ័រខាងក្រៅ ឬទូរទស្សន៍។ អ្នកអាចជ្រើសរើសរីសូលូសិនបង្ហាញដែលប្រសើរឡើងរហូតដល់ WQHD ហើយបង្វិលអេក្រង់ 90, 180, ឬ 270 ដឺក្រេ។
ទិដ្ឋភាពញែកអេក្រង់បានប្រសើរឡើង
ខណៈពេលដែលកម្មវិធី 2 បើកក្នុងទិដ្ឋភាពញែកអេក្រង់ អ្នកអាចរុញកម្មវិធីមួយទល់នឹងគែមអេក្រង់ ដើម្បីរក្សាវាឱ្យមើលអាចមើលឃើញខ្លះ ខណៈផ្តល់ការផ្តោតភាគច្រើនរបស់អ្នកទៅកម្មវិធីផ្សេងទៀត។ ប៉ះកម្មវិធីតូចជាងនេះនៅពេលក៏បាន ដើម្បីប្តូរបានរហ័សរវាងកម្មវិធីទាំងនោះ។
ការរំឭក
ផ្ទៃការរំឭកថ្មី
កម្មវិធីការរំឭកត្រូវបានរចនាឡើងវិញជាមួយនឹងប្រភេទនានាដែលបានបង្ហាញនៅផ្នែកខាងលើនៃអេក្រង់ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការមើលឃើញពីរបៀបការរំឭកចំនួនប៉ុន្មាននៅក្នុងប្រភេទនីមួយៗដោយក្រឡេកមើលរហ័ស។ ប្រភេទតាមបំណងអាចត្រូវបានលាក់ដោយការប៉ះរហ័ស ដើម្បីបង្កើនលំហអេក្រង់ច្រើនទៀត។ ប៉ះមួយដងថែមទៀតដើម្បីធ្វើឱ្យវាបង្ហាញឡើងម្ដងទៀត។
ការរំឭកសំណាកថ្មី
រុករកឥទ្ធិពលនៃការរំឭក។ ទម្រង់ការរំឭកសំណាកឥឡូវអាចរកបាននៅក្នុងកម្មវិធីការរំឭក។ រុករកការរំឭកទាំងនេះ ដើម្បីមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីគ្រប់គ្រងកិច្ចការសំខាន់ៗក្នុងជីវិតរបស់អ្នក។
ថែមការរំឭកយ៉ាងងាយស្រួល
មិនដែលមានពេលណាកាន់តែងាយស្រួលក្នុងការថែមការរំឭកថ្មីទេ។ គ្រាន់តែវាយបញ្ចូលការរំឭករបស់អ្នកទៅក្នុងប្រអប់នៅផ្នែកខាងក្រោមនៃអេក្រង់។ ការណែនាំនឹងបង្ហាញនៅពេលអ្នកវាយបញ្ចូល ដែលអ្នកអាចប៉ះដើម្បីសន្សំពេលវេលា។ អ្នកអាចថែមបញ្ជីត្រួតពិនិត្យ ទីកន្លែង និងរូបភាពនានាដោយប្រើប៊ូតុងនៅខាងក្រោមប្រអប់អត្ថបទ។ ឬប្រសិនបើអ្នកមិនចង់វាយបញ្ចូលទាល់តែសោះ សូមប៉ះរូបតំណាងមីក្រូសម្រាប់ធាតុចូលសំឡេង។
ប្រតិទិន
គ្រប់គ្រងការរំឭកនៅក្នុងប្រតិទិន
អ្នកអាចបង្កើតការរំឭកបានងាយនៅក្នុងកម្មវិធីប្រតិទិន ដោយមិនបាច់បើកកម្មវិធីការរំឭក។ រាល់ពេលដែលអ្នកប៉ះប៊ូតុង + នោះអ្នកនឹងមានជម្រើសក្នុងការថែមព្រឹត្តិការណ៍ ឬការរំឭក។ អ្នកក៏អាចអូសហើយទម្លាក់ការរំឭកនៅលើប្រតិទិនរបស់អ្នក ដើម្បីកំណត់កាលវិភាគនៃការរំឭកទាំងនោះឡើងវិញ។
ថែមព្រឹត្តិការណ៍បានរហ័ស
នៅពេលអ្នកចាប់ផ្តើមថែមព្រឹត្តិការណ៍នៅក្នុងម៉ឺនុយថែមរហ័ស អ្នកនឹងទទួលបានការណែនាំសម្រាប់ឈ្មោះព្រឹត្តិការណ៍ និងពេលវេលាដែលផ្អែកលើព្រឹត្តិការណ៍ពីមុនរបស់អ្នក។ គ្រាន់តែប៉ះការផ្ដល់ការណែនាំមួយដើម្បីថែមព្រឹត្តិការណ៍ដោយមិនចាំបាច់វាយបញ្ចូលបន្ថែម។
Samsung Health
គ្រូបង្វឹករត់
មិនថាអ្នកជាអ្នកចាប់ផ្ដើមដំបូង ឬអ្នករត់មានបទពិសោធន៍នោះទេ មុខងារគ្រូបង្វឹករត់ថ្មីនៅក្នុង Samsung Health ផ្ដល់កម្មវិធីបណ្ដុះបណ្ដាលកំណត់ផ្ទាល់ខ្លួន និងគន្លឹះនានាដើម្បីជួយអ្នកឱ្យរត់កាន់តែឆ្ងាយ និងកាន់តែលឿន ខណៈកាត់បន្ថយហានិភ័យនៃរបួស។ ដំណើរការជាមួយ Galaxy Watch7 ឬខ្ពស់ជាងនេះ។
មគ្គទេសក៍ពេលចូលដំណេក
ទទួលបានដំណេកចំពេលត្រឹមត្រូវ ដើម្បីឱ្យអ្នកងើបឡើងមានអារម្មណ៍ស្រស់ស្រាយ។ មុខងារមគ្គទេសក៍ពេលចូលដំណេកថ្មីវិភាគទិន្នន័យដំណេករបស់អ្នក និងណែនាំពេលវេលាល្អបំផុតដើម្បីទៅគេងនៅយប់នីមួយៗ។
ការប្រកួតប្រជែងក្នុងការរត់
បន្ថែមពីលើការប្រកួតប្រជែងជំហាន ឥឡូវនេះអ្នកអាចប្រកួតប្រជែងជាមួយមិត្តភក្តិរបស់អ្នកឱ្យរត់បាន។ អ្នកអាចកំណត់ចម្ងាយគោលដៅ និងមើលថាអ្នកណាទៅដល់ទីនោះលឿនបំផុត ឬកំណត់ដែនពេលវេលា និងមើលថាអ្នកណារត់បានឆ្ងាយបំផុត។
ពិនិត្យមើលបរិមាណទទួលយកអង់ទីអុកស៊ីដង់របស់អ្នក
មុខងារសន្ទស្សន៍ប្រឆាំងអុកស៊ីតកម្ម (ពិសោធន៍) នៅលើ Galaxy Watch របស់អ្នកតាមដានកម្រិតនៃសារធាតុការ៉ូតេណដនៅក្នុងស្បែករបស់អ្នក។ សារធាតុការ៉ូតេណដគឺជាប្រភេទនៃអង់ទីអុកស៊ីដង់ដែលមាននៅក្នុងផ្លែឈើ និងបន្លែដែលអាចជួយទប់ស្កាត់ការចាស់ខាងរាងកាយ។ ដំណើរការជាមួយ Galaxy Watch8 និង Galaxy Watch Ultra។
ការរំឭកការកត់ត្រាអាហារ
បន្តដំណើរការដូចបានគ្រោងទុក ដើម្បីបំពេញតាមគោលបំណងកាឡូរីរបស់អ្នក។ ឥឡូវនេះ អ្នកអាចកំណត់ការរំឭកសម្រាប់ការកត់ត្រាការទទួលទានអាហាររបស់អ្នកនៅក្នុង Samsung Health។
តាមដានបន្ទុកបេះដូងរបស់អ្នក
ប្រើ Galaxy Watch របស់អ្នកដើម្បីវាស់បន្ទុកបេះដូងរបស់អ្នក ដែលជាចំនួនសម្ពាធផ្លូវចិត្តនៅលើសរសៃឈាមរបស់អ្នក។ ជាដំបូង បង្កើតរង្វាស់គោលដោយពាក់នាឡិការបស់អ្នកពេលកំពុងគេងយ៉ាងហោចណាស់ 3 ថ្ងៃ បន្ទាប់មកអ្នកនឹងអាចដឹងថានៅពេលដែលបន្ទុកបេះដូងរបស់អ្នកឡើងខ្ពស់ជាង ឬទាបជាងទៅតាមពេលវេលា។ ដំណើរការជាមួយ Galaxy Watch8 និង Galaxy Watch Ultra។
រូបថត និងវីដេអូ
អូសឡើងលើ ឬចុះក្រោម ដើម្បីបើកការគ្រប់គ្រងរហ័ស
ចូលប្រើការគ្រប់គ្រងរហ័សនៅក្នុងកាមេរ៉ាកាន់តែលឿនជាងមុនដោយអូសឡើងលើ ឬចុះក្រោមនៅកន្លែងណាមួយនៅក្នុងផ្នែកមើលសាកល្បង។ នៅក្នុងការកំណត់កាមេរ៉ា សូមប្តូរជម្រើសអូសឡើងលើ/ចុះក្រោម ដើម្បីបើកការគ្រប់គ្រងរហ័ស។
ទទួលបានពន្លឺល្អឥតខ្ចោះដោយប្រើម៉ូនីទ័រពន្លឺប៉ះ
ម៉ូនីទ័រពន្លឺប៉ះថ្មីសម្រាប់ទម្រង់ Pro និងទម្រង់វីដេអូ Pro ជួយអ្នកឱ្យទទួលបានពន្លឺប៉ះដែលត្រឹមត្រូវនៅក្នុងរូបភាព និងវីដេអូរបស់អ្នក។ ជ្រើសរើសលំនាំសេះបង្កង់ ដើម្បីបង្ហាញស្នាមឆ្នូតលើផ្ទៃដែលមានពន្លឺខ្លាំង ឬជ្រើសរើសពណ៌ក្លែងក្លាយ ដើម្បីដាក់កូដពណ៌អ្វីៗគ្រប់យ៉ាងដោយផ្អែកលើកម្រិតពន្លឺប៉ះរបស់វា។
ការកែកម្រិតខ្ពស់ដោយប្រើវីដេអូកំណត់ហេតុ
ទទួលបានការគ្រប់គ្រងកម្រិតជំនាញលើការដាក់កម្រិតពណ៌វីដេអូដោយការថតជាទម្រង់កំណត់ហេតុ។ គ្រាន់តែបើកការកំណត់កាមេរ៉ាចុះឈ្មោះចូល និងការមើលសាកល្បង បន្ទាប់មកចាប់ផ្តើមថត។ ដំណើការនៅក្នុងទម្រង់វីដេអូ និងទម្រង់វីដេអូ។
ការធ្វើឱ្យប្រសើរអូឌីយ៉ូ
ការចូលប្រើរហ័សទៅកាន់ការកំណត់ Galaxy Buds
វាកាន់តែងាយស្រួលជាងមុនក្នុងការគ្រប់គ្រង Galaxy Buds របស់អ្នក។ ឥឡូវនេះ អ្នកអាចលៃតម្រូវការកំណត់ Buds ដោយផ្ទាល់ពីការកំណត់ទូរសព្ទរបស់អ្នកដោយមិនត្រូវការបើកកម្មវិធី Galaxy Wearable។
ភ្ជាប់ទៅការផ្សាយ Auracast យ៉ាងងាយស្រួល
Auracast អនុញ្ញាតឱ្យអ្នកផ្សាយសំឡេងពីឧបករណ៍មួយទៅឧបករណ៍ស្តាប់ជាច្រើនក្នុងពេលតែមួយ។ ឥឡូវនេះវាកាន់តែងាយស្រួលក្នុងការភ្ជាប់ទៅការផ្សាយរបស់ Auracast ដោយគ្រាន់តែស្កេនកូដ QR។ អ្នកក៏អាចបង្កើតកូដ QR ដើម្បីអនុញ្ញាតឱ្យអ្នកដទៃភ្ជាប់ទៅការផ្សាយរបស់អ្នកបានផងដែរ។
ទំនាក់ទំនង
កាតទម្រង់ប្រសើរឡើង
វាកាន់តែងាយស្រួលក្នុងការបង្កើត និងកែសម្រួលកាតទម្រង់របស់អ្នក ដើម្បីទទួលបានប្លង់ល្អឥតខ្ចោះសម្រាប់ឈ្មោះ និងរូបភាពរបស់អ្នក។ បន្ទាប់ពីបង្កើត អ្នកអាចចែករំលែកកាតទម្រង់របស់អ្នក ដើម្បីឱ្យអ្នកផ្សេងអាចមើលឃើញវា ពេលអ្នកហៅទៅពួកគេ។
ពិនិត្យមើលការហៅដែលបានកត់ត្រានៅក្នុងទំនាក់ទំនង
ឥឡូវនេះ វាកាន់តែងាយស្រួលក្នុងការពិនិត្យមើលការសន្ទនាពីមុនរបស់អ្នក។ ការហៅទូរសពដែលអ្នកបានថតឥឡូវនេះបង្ហាញនៅលើអេក្រង់ប្រវត្តិទំនាក់ទំនង។
សន្តិសុខ និង ភាពឯកជន
ថតឯកសារមានសុវត្ថិភាពប្រសើរឡើង
រក្សាកម្មវិធី និងទិន្នន័យរសើបក្នុងផ្នែកនៃទូរសព្ទដោយឡែកដោយមានការការពាររបស់អ្នក។ ឥឡូវនេះ អ្នកអាចកំណត់ ថតឯកសារមានសុវត្ថិភាព ដើម្បីបិទកម្មវិធី និងទប់ស្កាត់ការជូនដំណឹងនៅពេលអ្នកចាក់សោវា។ អ្នកក៏អាចលាក់ និងអ៊ិនគ្រីបថតឯកសារសុវត្ថិភាពរបស់អ្នកបានទាំងស្រុងសម្រាប់ការការពារអតិបរមា។
សន្តិសុខគណនីកាន់តែរឹងមាំ
Knox Matrix ស្កេនជាទៀងទាត់នូវឧបករណ៍ដែលបានចុះឈ្មោះចូល Samsung Account របស់អ្នកសម្រាប់ហានិភ័យសន្តិសុខ។ នៅពេលមានហានិភ័យធ្ងន់ធ្ងរត្រូវបានរកឃើញនៅលើឧបករណ៍ ឧបករណ៍នោះនឹងត្រូវបានចុះឈ្មោះចេញពី Samsung Account របស់អ្នកដោយស្វ័យប្រវត្តិ ដើម្បីការពារហានិភ័យសន្តិសុខពីការរីករាលដាលទៅកាន់គណនី និងឧបករណ៍ផ្សេងទៀតរបស់អ្នក។ អ្នកអាចពិនិត្យមើលស្ថានភាពសន្តិសុខនៃឧបករណ៍របស់អ្នកបានគ្រប់ពេលនៅក្នុងការកំណត់សន្តិសុខ និងភាឯកជន។
បង្ហាញ ឬលាក់ខ្លឹមព័ត៌មាននៃការជូនដំណឹងនៅពេលបានចាក់សោ
ជម្រើសដើម្បីបង្ហាញ ឬលាក់ព័ត៌មាននៃការជូនដំណឹង ខណៈពេលដែលទូរសព្ទរបស់អ្នកត្រូវបានចាក់សោ ឥឡូវនេះមានទីតាំងនៅក្នុងការកំណត់ការជូនដំណឹង។ ជ្រើសរើសបង្ហាញខ្លឹមព័ត៌មានសម្រាប់ការចូលប្រើការជូនដំណឹងរហ័សដោយមិនចាំបាច់ដោះសោទូរសព្ទរបស់អ្នក ឬជ្រើសរើសលាក់ខ្លឹមព័ត៌មានដើម្បីរក្សាការជូនដំណឹងរបស់អ្នកជាឯកជន និងទប់ស្កាត់អ្នកផ្សេងពីការមើលឃើញការជូនដំណឹងទាំងនោះ។
ភាពស្រួលប្រើ
ច្បិច និងពង្រីកបង្រួមដោយប្រើម៉ឺនុយជំនួយការ
ឥឡូវនេះ ម៉ឺនុយជំនួយការផ្តល់នូវវិធីជាច្រើនទៀតដើម្បីពង្រីក និងបង្រួមនៅលើអេក្រង់។ បន្ថែមពីលើការអូសដោយប្រើម្រាមដៃតែមួយ ឥឡូវនេះអ្នកអាចលៃតម្រូវកម្រិតពង្រីកប្រងួមដោយចុចប៊ូតុងនៅលើអេក្រង់។
គ្រប់គ្រងសកម្មភាពកូនកណ្តុរដោយប្រើក្តារចុចរបស់អ្នក។
ប្រសិនបើអ្នកមិនអាច ឬមិនចង់ប្រើកណ្ដុរ សូមបើកគ្រាប់ចុចកណ្ដុរក្នុងការកំណត់ភាពងាយស្រួលប្រើ ដើម្បីប្រើក្តារចុចរូបវ័ន្តរបស់អ្នក ដើម្បីផ្លាស់ទីទ្រនិចកណ្ដុរ ចុចសង្កត់ និងរំកិល។
ពង្រីកក្តារចុចរបស់អ្នក
ឥឡូវនេះ អ្នកអាចធ្វើឱ្យគ្រាប់ចុចនៅលើក្តារចុចលើអេក្រង់ធំជាងមុន ដើម្បីឱ្យវាងាយស្រួលមើល និងប៉ះ។ បើកក្តារចុចពង្រីក ខណៈពេលកំពុងវាយបញ្ចូលក្នុងការកំណត់ការពង្រីក ដើម្បីសាកល្បងវា។
ផ្គូផ្គងឧបករណ៍ជំនួយក្នុងការស្តាប់ប៊្លូធូសបានងាយស្រួល
ឥឡូវនេះ អ្នកអាចផ្គូផ្គង និងភ្ជាប់ឧបករណ៍ជំនួយក្នុងការស្តាប់ប៊្លូធូសរបស់អ្នកដោយផ្ទាល់នៅលើអេក្រង់គាំទ្រឧបករណ៍ជំនួយក្នុងការស្តាប់នៅក្នុងការកំណត់ភាពងាយស្រួលប្រើ។
ទម្រង់ និង ទម្លាប់
ទម្លាប់បុរេកំណត់ថ្មី។
សូមពិនិត្យមើលទម្លាប់បុរេកំណត់ថ្មីសម្រាប់អាកាសធាតុ និងលក្ខខណ្ឌកម្រិតខ្ពស់ផ្សេងទៀត។ ប្រើវាដូចដែលវាមាន ឬប្ដូរវាតាមបំណងដើម្បីបំពេញតាមតម្រូវការរបស់អ្នក។
សកម្មភាពទម្លាប់ថ្មី
សកម្មភាពថ្មីអាចរកបានសម្រាប់ការទទួលបានទិន្នន័យពីកម្មវិធីនាឡិកា ប្រតិទិន និង Samsung Notes។ បន្ទាប់ពីអ្នកទទួលបានទិន្នន័យ អ្នកអាចប្រើវាក្នុងលក្ខខណ្ឌ ឬសកម្មភាពផ្សេងទៀតនៅក្នុងទម្លាប់របស់អ្នក។
ការកែលម្អកាន់តែច្រើនទៀត
រៀបចំម៉ោងរោទិ៍បានងាយស្រួល
ឥឡូវអ្នកអាចថែមម៉ោងរោទ៍ដែលមានស្រាប់ទៅក្រុមម៉ោងរោទ៍ដោយប៉ះប៊ូតុង + នៅលើអេក្រង់ក្រុមម៉ោងរោទ៍។ អ្នកក៏អាចថែមក្រុមម៉ោងរោទ៍ទៅធាតុក្រាហ្វិកនៅលើអេក្រង់ដើមរបស់អ្នក ដើម្បីឱ្យអ្នកអាចបើក ឬបិទម៉ោងរោទ៍ទាំងអស់ក្នុងក្រុមដោយគ្រាន់តែការប៉ះតែមួយដង។
ការកំណត់ការជូនដំណឹងកម្មវិធីប្រសើរឡើង
ឥឡូវនេះ អ្នកអាចជ្រើសរើសរចនាប័ទ្មការជូនដំណឹងលោតឡើងសម្រាប់កម្មវិធីនីមួយៗដោយឡែកពីគ្នានៅក្នុងការកំណត់ការជូនដំណឹងរបស់កម្មវិធី។
រូបភាពអាកាសធាតុដែលបានកែលម្អ
កម្មវិធីអាកាសធាតុឥឡូវនេះផ្តល់នូវរូបភាពកាន់តែសម្បូរបែប និងជាក់ស្តែងថែមទៀត ដើម្បីជួយអ្នកឱ្យយល់ច្បាស់អំពីលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្ន។
លេខបង្កើត : S928BXXS4BYH2
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-08-11
កម្រិតបំណះសន្តិសុខ៖ : 2025-08-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS4BYG2
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-07-15
កម្រិតបំណះសន្តិសុខ៖ : 2025-07-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXS4BYEC
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-06-16
កម្រិតបំណះសន្តិសុខ៖ : 2025-06-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
ការផ្លាស់ប្ដូរទាំងនេះអាចប្រែប្រួលអាស្រ័យលើម៉ូដែល ប្រទេស ឬប្រតិបត្តិករបណ្ដាញនៃបរិយាកាសអតិថិជន។
លេខបង្កើត : S928BXXU4BYE7
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-05-28
កម្រិតបំណះសន្តិសុខ៖ : 2025-05-01
• លទ្ធភាពអាចប្រើបាននៃប្រតិបត្តិការឧបករណ៍ត្រូវបានកែលម្អ។
លេខបង្កើត : S928BXXS4BYE3
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-05-22
កម្រិតបំណះសន្តិសុខ៖ : 2025-05-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXU4BYD9
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-04-23
កម្រិតបំណះសន្តិសុខ៖ : 2025-04-01
• ស្ថេរភាព និងភាពអាចទុកចិត្តបាន
ការប្រព្រឹត្តរបស់ឧបករណ៍ត្រូវបានធ្វើឱ្យប្រសើរឡើង។
លេខបង្កើត : S928BXXU4BYCG
កំណែ Android : V(Android 15)
កាលបរិច្ឆេទចេញ : 2025-04-10
កម្រិតបំណះសន្តិសុខ៖ : 2025-04-01
អាប់ក្រេដ One UI 7.0 (Android 15)
Galaxy AI
សរសេរដូចអ្នកជំនាញ
អនុញ្ញាតឱ្យ Galaxy AI ជួយអ្នកក្នុងការសរសេរកិច្ចការ ដោយប៉ះលើអាយខុនផ្កាយ 4 ដែលលេចឡើងនៅពេលអ្នកជ្រើសរើសអត្ថបទ។ អ្នកអាចកែតម្រូវអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ផ្លាស់ប្ដូរពណ៌ ធ្វើការសង្ខេប ឬអនុវត្តទម្រង់។ អ្នកថែមទាំងអាចចាប់ផ្តើមជាមួយនឹងអត្ថបទខ្លីៗ ហើយអនុញ្ញាតឱ្យ AI ធ្វើការសរសេរឱ្យអ្នក។
ចម្លង និងធ្វើការសង្ខេបការហៅទូរសព្ទដែលបានកត់ត្រាទុក
វាកាន់តែងាយស្រួលជាងមុនក្នុងការពិនិត្យមើលខ្លឹមព័ត៌មាននៃការហៅដែលបានកត់ទុករបស់អ្នកនៅក្នុងកម្មវិធីទូរសព្ទ Samsung។ អ្នកអាចមើលការសន្ទនាទាំងមូលជាលក្ខណៈអត្ថបទចម្លងជាលាយលក្ខណ៍អក្សរនៅលើអេក្រង់ថ្មីៗ ឬធ្វើការសង្ខេបអត្ថបទចម្លងជាលាយលក្ខណ៍អក្សរសម្រាប់ការពិនិត្យមើលរហ័ស។ ភាពអាចរកបាននៃមុខងារនេះអាចនឹងប្រែប្រួលអាស្រ័យលើប្រទេស តំបន់ ឬភាសារបស់អ្នក។
លុប ឬផ្លាស់ប្ដូរសំឡេងនៅក្នុងវីដេអូរបស់អ្នក
កម្មវិធីលុបចេញអូឌីយ៉ូជួយឱ្យអ្នកទទួលបានសំឡេងនៅក្នុងវីដេអូរបស់អ្នកត្រឹមត្រូវ។ អ្នកអាចលុបសំឡេងដែលមិនចង់បាន ដូចជាខ្យល់ ឬសំឡេងរំខានពីហ្វូងមនុស្ស។
បង្កើតរូបភាពដោយមិនពិបាក
ការគូសជួយធ្វើឱ្យវាកាន់តែងាយស្រួលជាងមុនក្នុងការបង្កើតរូបសប្បាយៗ។ ចាប់ផ្ដើមជាមួយនឹងការគូសវាសធម្មតា បន្ថែមរូប ឬវាយបញ្ចូលនូវអ្វីដែលអ្នកចង់បង្កើត។ អ្នកអាចបង្កើតរូបជាច្រើនបែបនៃស្ទីលផ្សេងៗគ្នា។
អានចំណុចសំខាន់ៗរបស់គេហទំព័រឱ្យលឺៗ
ស្តាប់ចំណុចសំខាន់ៗពីអត្ថបទ និងគេហទំព័រនៅពេលអ្នករុករក ឬតម្រៀបនូវរឿងរ៉ាវកំពូលៗជាជួរពីគេហទំព័រព័ត៌មានសម្រាប់ការស្តាប់ដោយរលូននៅក្នុង Samsung Internet ។ គេហទំព័រមួយចំនួនអាចនឹងមិនត្រូវបានគាំទ្រទេ។
ទទួលបានការណែនាំដែលមានប្រយោជន៍នៅក្នុង AI ជ្រើស
នៅពេលដែលអ្នកជ្រើសរើសផ្នែកនៃអេក្រង់ដោយប្រើ AI ជ្រើសរើស នោះសកម្មភាពមានប្រយោជន៍ នឹងត្រូវបានណែនាំដោយផ្អែកលើអ្វីដែលអ្នកបានជ្រើសរើស។ ប្រសិនបើព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ គឺជាផ្នែកមួយនៃការជ្រើសរើសរបស់អ្នក នោះអ្នកនឹងមានជម្រើសក្នុងការបន្ថែមវាទៅក្នុងប្រតិទិនរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសរូបមួយ នោះជម្រើសសម្រាប់ការកែរូបនឹងត្រូវបានណែនាំ។
ស្វែងរកកាន់តែឆ្លាតវៃនៅក្នុងការកំណត់
វាកាន់តែងាយស្រួលក្នុងការស្វែងរកអ្វីដែលអ្នកត្រូវការជាមួយនឹងការស្វែងរកភាសាតាមធម្មតាដែលដំណើរការដោយ AI ។ នៅពេលអ្នកដែលស្វែងរកនៅក្នុងការកំណត់ ឥឡូវនេះអ្នកទទួលបានលទ្ធផលកាន់តែត្រឹមត្រូវ និងទាក់ទងជាងមុន បើទោះបីជាអ្នកមិនស្គាល់ឈ្មោះពិតប្រាកដរបស់ការកំណត់ដែលអ្នកកំពុងព្យាយាមស្វែងរកក៏ដោយ។ ភាសាដែលគាំទ្រ៖ ភាសាកូរ៉េ អង់គ្លេស (អាមេរិក អង់គ្លេស ឥណ្ឌា) អេស្ប៉ាញ (អេស្ប៉ាញ ម៉ិកស៊ិក) ព័រទុយហ្គាល់ (ប្រេស៊ីល) អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន បារាំង និងចិន។
ចូលប្រើមុខងារ AI យ៉ាងឆាប់រហ័ស
ឥឡូវនេះ មុខងារ Galaxy AI អាចប្រើបានជាមួយនឹងការអូសរហ័ស មិនថាកម្មវិធីណាមួយដែលអ្នកកំពុងប្រើនោះទេ។ នៅពេលអ្នកអូសចូលពីគែមអេក្រង់ដើម្បីបើកផ្ទាំង Apps Edge នោះមុខងារដ៏មានប្រយោជន៍របស់ Galaxy AI នឹងបង្ហាញនៅផ្នែកខាងលើនៃផ្ទាំងនោះ។
ចូលប្រើព័ត៌មានដែលមានអត្ថប្រយោជន៍ភ្លាមៗ
ចុច និងសង្កត់ប៊ូតុងចំហៀងឲ្យជាប់ ដើម្បីចូលប្រើ Google Gemini
ប៊ូតុងចំហៀងគឺជាវិធីថ្មីមួយដើម្បីចូលប្រើ Google Gemini ឬជាកម្មវិធីជំនួយឌីជីថលផ្សេងទៀតបានយ៉ាងឆាប់រហ័ស ជំនួសឱ្យការប្រើការអូសពីកៀន។ អ្នកអាចផ្លាស់ប្ដូរអ្វីដែលប៊ូតុងចំហៀងធ្វើនៅក្នុងការកំណត់បាន។
បំពេញកិច្ចការជាច្រើនដោយសួរតែម្ដង
ឥឡូវនេះ Google Gemini គឺត្រូវបានរួមបញ្ចូលយ៉ាងរលូនជាមួយ Samsung Apps ដូចជា ប្រតិទិន, Notes, ការរំឭក, និងនាឡិកា។ អ្នកអាចបំពេញកិច្ចការនៅក្នុងកម្មវិធីទាំងនេះបានដោយប្រើប្រាស់ព័ត៌មានពី Gemini ជាមួយនឹងពាក្យបញ្ជាសាមញ្ញមួយ។ ព្យាយាមសួរ Google Gemini ដើម្បីសួរអំពីវីដេអូ YouTube និងរក្សាទុកលទ្ធផលនៅក្នុង Samsung Notes ឬព្យាយាមសួរ Google Gemini ដើម្បីស្វែងរកកាលវិភាគរបស់ក្រុមកីឡាដែលអ្នកចូលចិត្ត និងបន្ថែមការប្រកួតទៅក្នុងប្រតិទិនរបស់អ្នក។
គូររង្វង់វា ស្វែងរកវា។ ស្ដាប់វា ស្វែងរកវា
គូររង្វង់ដើម្បីស្វែងរកជាមួយ Google អនុញ្ញាតឱ្យអ្នកស្វែងរកអ្វីៗគ្រប់យ៉ាងនៅលើអេក្រង់របស់អ្នក និងទទួលបានព័ត៌មានលឿនជាងមុនជាមួយនឹងទិដ្ឋភាពទូទៅរបស់ AI។ គ្រាន់តែគូររង្វង់វត្ថុមួយ—រួមទាំងរូបភាព វីដេអូ ឬអត្ថបទ—នោះអ្នកនឹងទទួលបានលទ្ធផលភ្លាមៗ។ អ្នកថែមទាំងអាចស្វែងរកបទចម្រៀងដែលអ្នកបានលឺពេលនេះ ដោយមិនចាំបាច់ប្តូរកម្មវិធី។
រូបរាងថ្មីដ៏ច្បាស់
ការកែលម្អការមើលឃើញ
រីករាយជាមួយនឹងរូបរាងកាន់តែទំនើប និងប្លែក។ One UI 7 ណែនាំការរចនាឡើងវិញដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះសមាសធាតុសំខាន់ៗ រួមមានប៊ូតុង ម៉ឺនុយ ការជូនដំណឹង និងរបារបញ្ជា ដោយផ្តល់នូវបទពិសោធដែលមើលឃើញស្របគ្នាជាងមុនជាមួយនឹងខ្សែកោង និងរង្វង់។ ពណ៌ថ្មីៗដ៏ស្រស់ស្អាត ជីវចលទន់ៗ និងបែបផែនព្រាលៗប្រកបដោយភាពច្នៃប្រតិដ្ឋ ដែលមានតែមួយគត់សម្រាប់ One UI ធ្វើឱ្យឋានានុក្រមព័ត៌មានកាន់តែច្បាស់លាស់ និងជួយអ្នកផ្តោតលើព័ត៌មានសំខាន់ៗ។
គេហអេក្រង់ដែលស្រមៃឡើងវិញ
អាយខុនកម្មវិធីថ្មីៗនឹងមើលទៅអស្ចារ្យនៅលើគេហអេក្រង់របស់អ្នកជាមួយនឹងពាក្យប្រៀបធៀបដែលមើលឃើញ និងពណ៌ចម្រុះដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការសម្គាល់កម្មវិធីដែលអ្នកត្រូវការ។ វីដជីតត្រូវបានរចនាឡើងវិញទាំងស្រុងជាមួយនឹងរូបភាពចម្រុះពណ៌ជាច្រើន និងប្លង់កាន់តែស្របគ្នាជាងមុន។ ថតឯកសារនៅលើគេហអេក្រង់របស់អ្នកក៏អាចធ្វើឱ្យធំជាងមុនបានផងដែរ ដូច្នេះអ្នកអាចចូលប្រើកម្មវិធីភ្លាមៗដោយមិនចាំបាច់បើកថតឯកសារជាមុន។
ក្រឡាចត្រង្គគេហអេក្រង់សាមញ្ញ
គេហអេក្រង់របស់អ្នកឥឡូវនេះមើលទៅប្រសើរជាងមុន។ ប្លង់ក្រឡាចត្រង្គស្តង់ដារថ្មីធ្វើឱ្យអ្វីៗស៊ីមេទ្រី និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្រើប្រាស់វីដជីត One UI ក្នុងទំហំស្តង់ដារ។
ទិដ្ឋភាពផ្តេកនៃគេហអេក្រង់ដែលបានធ្វើឱ្យប្រសើរឡើង
ទទួលបានរូបរាងកាន់តែស៊ីសង្វាក់គ្នាសម្រាប់គេហអេក្រង់របស់អ្នក សូម្បីតែនៅពេលប្រើទូរសព្ទរបស់អ្នកផ្ដេកក៏ដោយ។ ឥឡូវនេះ វីដជីតមានទំហំសមាមាត្រស្រដៀងគ្នានៅក្នុងទិដ្ឋភាពផ្តេក ហើយស្លាកអត្ថបទបង្ហាញឡើងនៅខាងក្រោមអាយខុនជំនួសឱ្យពួកវា។
ប្ដូរស្ទីលកម្មវិធី និងវីដជីតរបស់អ្នកតាមបំណង
ធ្វើឱ្យរូបរាងគេហអេក្រង់របស់អ្នកតាមរបៀបដែលអ្នកចូលចិត្ត។ ឥឡូវនេះ អ្នកអាចផ្លាស់ប្ដូរទំហំរបស់អាយខុនកម្មវិធី និងជ្រើសរើសថាតើត្រូវបង្ហាញស្លាកអត្ថបទខាងក្រោមអាយខុនកម្មវិធី និងវីដជីតដែលមានលក្ខណៈពិសេសដែរឬទេ។ អ្នកក៏អាចផ្លាស់ប្ដូររូបរាង ពណ៌ផ្ទៃខាងក្រោយ និងតម្លាភាពនៅក្នុងការកំណត់សម្រាប់វីដជីតនីមួយៗបានផងដែរ។
អេក្រង់ជាប់សោ និង Always On Display
ស្ថិតនៅក្នុងការគ្រប់គ្រងកិច្ចការសំខាន់ៗដោយប្រើ Now bar
ពិនិត្យមើលព័ត៌មានដែលអ្នកត្រូវការឥឡូវនេះ ហើយចាប់ផ្តើមមុខងារសំខាន់ៗ ដោយមិនចាំបាច់ដោះសោទូរសព្ទរបស់អ្នក។ កិច្ចការដែលកំពុងដំណើរការនឹងបង្ហាញនៅក្នុង Now bar នៅបាតក្រោមនៃអេក្រង់ជាប់សោរបស់អ្នក ដូច្នេះអ្នកអាចពិនិត្យមើលព័ត៌មានសំខាន់ៗបានយ៉ាងឆាប់រហ័ស។ ព័ត៌មានរួមបញ្ចូល ការគ្រប់គ្រងមេឌៀ អ្នកបកប្រែផ្ទាល់មាត់ នាឡិកាកំណត់ពេល កម្មវិធីកំណត់ពេល ឧបករណ៍ថតសំឡេង Samsung Health និងច្រើនទៀត។
ធ្វើឱ្យនាឡិការបស់អ្នកមើលទៅតាមរបៀបដែលអ្នកចូលចិត្ត
រុករកស្ទីលនាឡិកាថ្មីៗជាច្រើនសម្រាប់អេក្រង់ជាប់សោរបស់អ្នក។ អ្នកអាចផ្លាស់ប្ដូរកម្រាស់នៃបន្ទាត់នៅក្នុងស្ទីលនាឡិកាលំនាំដើម ឬសាកល្បងនាឡិកាដែលមានជីវចលថ្មីណាមួយ ដើម្បីផ្គូផ្គងចំណង់ចំណូលចិត្តរបស់អ្នក។ អ្នកក៏អាចប្តូរទំហំនាឡិការបស់អ្នកទៅទំហំណាមួយដែលអ្នកចូលចិត្ត ហើយអូសវាទៅទីតាំងដែលអ្នកចង់បាននៅលើអេក្រង់ជាប់សោបានផងដែរ។
វីដជីត និងផ្លូវកាត់ច្រើនទៀត
ឥឡូវនេះ អ្នកអាចមើលឃើញកាន់តែច្រើន និងធ្វើបានកាន់តែច្រើនទៀត សូម្បីតែពេលដែលទូរសព្ទរបស់អ្នកត្រូវបានចាក់សោ។ បន្ថែមវីដជីតដើម្បីបង្ហាញរូបភាព និងរឿងរ៉ាវពីវិចិត្រសាលរបស់អ្នក ឬសាកល្បងផ្លូវកាត់ដែលបើកមុខងារស្កេនកូដ QR ដោយការអូសរហ័ស។
ផ្ទាំងរហ័ស និងការជូនដំណឹង
ការជូនដំណឹងដាច់ដោយឡែក និងផ្ទាំងរហ័ស
ចូលប្រើផ្ទាំងដែលអ្នកត្រូវការភ្លាមៗ ជាមួយនឹងទំហំបន្ថែមសម្រាប់ការកំណត់រហ័ស។ អូសចុះក្រោមពីជ្រុងខាងស្តាំខាងលើបំផុតនៃអេក្រង់ ដើម្បីបើកផ្ទាំងការកំណត់រហ័ស។ អូសចុះក្រោមពីកន្លែងណាមួយផ្សេងទៀតនៅផ្នែកខាងលើបំផុតនៃអេក្រង់ ដើម្បីបើកផ្ទាំងជូនដំណឹង។
ប្ដូរផ្ទាំងរហ័សរបស់អ្នកតាមបំណង
បង្កើតប្លង់ផ្ទាំងរហ័សដែលត្រឹមត្រូវសម្រាប់អ្នក។ អ្នកអាចប៉ះអាយខុនខ្មៅដៃនៅផ្នែកខាងលើបំផុតនៃផ្ទាំងរហ័ស ដើម្បីចូលទៅក្នុងទម្រង់កែ បន្ទាប់មកផ្លាស់ទីប៊ូតុង និងការគ្រប់គ្រងឡើងលើចុះក្រោម ដើម្បីផ្គូផ្គងចំណង់ចំណូលចិត្តរបស់អ្នក។
ការជូនដំណឹងផ្ទាល់
ស្ថិតនៅកំពូលនៃអ្វីៗដែលកំពុងកើតឡើងនៅពេលនេះ។ ការជូនដំណឹងផ្ទាល់ បង្ហាញអ្នកពីវឌ្ឍនភាពនៃសកម្មភាពដែលកំពុងដំណើរការ ដូចជាកម្មវិធីកំណត់ពេល ការថតសំឡេង ការហាត់ប្រាណ និងអ្វីៗជាច្រើនទៀត ដូច្នេះអ្នកអាចធ្វើសកម្មភាពរហ័សបានទាក់ទងនឹងពួកវា។ ការជូនដំណឹងផ្ទាល់នឹងបង្ហាញនៅក្នុងរបារ Now នៅលើអេក្រង់ជាប់សោ នៅលើរបារស្ថានភាព និងនៅផ្នែកខាងលើបំផុតនៃផ្ទាំងជូនដំណឹង។
ប្លង់នៃការជូនដំណឹងថ្មី
ឥឡូវនេះ អាយខុននៅលើការជូនដំណឹង គឺដូចគ្នាទៅនឹងអាយខុនដែលបង្ហាញនៅលើគេហអេក្រង់របស់អ្នក ដែលធ្វើឱ្យវាងាយស្រួលក្នុងការសម្គាល់កម្មវិធីណាមួយដែលបានផ្ញើការជូនដំណឹងនីមួយៗ។ ការជូនដំណឹងជាក្រុមបង្ហាញឡើងជាគំនរនៃកាត។ ប៉ះគំនរដើម្បីបង្ហាញការជូនដំណឹងទាំងអស់នៅក្នុងក្រុម។
ថតរូបដោយងាយស្រួល
ប្លង់កាមេរ៉ាថ្មី
ប៊ូតុងកាមេរ៉ា ការគ្រប់គ្រង និងទម្រង់ត្រូវបានរៀបចំឡើងវិញ ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការស្វែងរកមុខងារដែលអ្នកត្រូវការ និងផ្តល់ឱ្យអ្នកនូវការមើលជាមុនកាន់តែច្បាស់នៃរូបភាពដែលអ្នកកំពុងថត ឬវីដេអូដែលអ្នកកំពុងថត។
ការកែលម្អការជ្រើសទម្រង់
ម៉ឺនុយទម្រង់ច្រើនទៀតត្រូវបានរៀបចំឡើងវិញ។ ជំនួសឱ្យការបំពេញអេក្រង់ទាំងមូល និងបិទប្លង់កាមេរ៉ា ឥឡូវនេះ អ្នកអាចជ្រើសរើសទម្រង់មួយពីផ្ទាំងផុសឡើងតូចមួយដែលគ្របដណ្តប់តែបាតក្រោមនៃអេក្រង់ប៉ុណ្ណោះ។
ការគ្រប់គ្រងការហ្ស៊ូមដែលបានធ្វើឱ្យប្រសើរឡើង
ឥឡូវនេះ វាកាន់តែងាយស្រួលក្នុងការជ្រើសរើសកម្រិតហ្ស៊ូមដែលត្រឹមត្រូវ។ ឥឡូវនេះ ប៊ូតុងហ្ស៊ូម 2x អាចប្រើបានតាមលំនាំដើម ហើយជម្រើសហ្ស៊ូមបន្ថែមនឹងបង្ហាញឡើងក្រោយពីអ្នកជ្រើសរើសឡេនថត។
បទពិសោធន៍ចម្រោះដែលបានអាប់ក្រេដ
ចម្រោះកាមេរ៉ាត្រូវបានធ្វើឡើងវិញទាំងស្រុង។ ឥឡូវនេះមានចម្រោះថ្មីហើយ ហើយចម្រោះដែលមានស្រាប់ត្រូវបានកែលម្អ។ ចម្រោះនីមួយៗអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរយ៉ាងល្អនៃអាំងតង់ស៊ីតេ សីតុណ្ហភាពពណ៌ កម្រិតពន្លឺផ្ទុយគ្នា និងកម្រិតភាពដិតពណ៌ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការទទួលបានលក្ខណៈរូបដែលអ្នកចង់បាន។ អ្នកក៏អាចបង្កើតចម្រោះផ្ទាល់ខ្លួនដោយផ្អែកលើស្ទីល និងអារម្មណ៍នៃរូបភាពដែលអ្នកជ្រើសរើសបានផងដែរ។
រក្សាទុកការកំណត់នៃកម្រិតពន្លឺប៉ះសម្រាប់ទម្រង់នីមួយៗ
គ្រប់គ្រងថាតើរូបភាពរបស់អ្នកភ្លឺ ឬងងឹតកម្រិតណា ដោយប្រើជម្រើសនៃកម្រិតពន្លឺប៉ះនៅក្នុងការគ្រប់គ្រងរហ័សរបស់កាមេរ៉ា។ ក្រោយពីអ្នកបានកំណត់កម្រិតពន្លឺប៉ះសម្រាប់ទម្រង់មួយហើយ វានឹងបន្តកំណត់ក្នុងទម្រង់នោះ ទោះបីជាអ្នកប្តូរទៅទម្រង់ថ្មី ហើយត្រលប់មកវិញក៏ដោយ។
ទម្រង់វីដេអូ Pro/Pro ដែលបានធ្វើឱ្យប្រសើរឡើង
ទម្រង់វីដេអូ Pro និង Pro មានប្លង់សាមញ្ញ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការផ្តោតទៅលើរូបភាពដែលអ្នកកំពុងថត ឬវីដេអូដែលអ្នកកំពុងថត។ ការគ្រប់គ្រងការហ្ស៊ូមថ្មីអាចប្រើបានគ្រប់ពេលដែលអ្នកកំពុងថតនៅក្នុងទម្រង់វីដេអូ Pro ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងល្បឿនហ្ស៊ូមសម្រាប់ការផ្លាស់ប្តូរដោយរលូន។ ការគ្រប់គ្រងមីក្រូហ្វូននៅក្នុងទម្រង់វីដេអូ Pro ត្រូវបានផ្លាស់ទីទៅកាន់ការគ្រប់គ្រងរហ័ស។
ទទួលបានពន្លឺដ៏ល្អឥតខ្ចោះដោយប្រើម៉ូនីទ័រកម្រិតពន្លឺប៉ះ
ម៉ូនីទ័រកម្រិតពន្លឺប៉ះថ្មីសម្រាប់ទម្រង់វីដេអូ Pro និង Pro ជួយអ្នកឱ្យទទួលបានកម្រិតពន្លឺប៉ះដែលត្រឹមត្រូវនៅក្នុងរូបភាព និងវីដេអូរបស់អ្នក។ ជ្រើសរើសគំរូសេះបង្កង់ ដើម្បីបង្ហាញឆ្នូតលើផ្ទៃដែលស្ថិតនៅក្រោម ឬមានពន្លឺខ្លាំង ឬជ្រើសរើសពណ៌ក្លែងក្លាយ ដើម្បីដាក់កូដពណ៌អ្វីៗគ្រប់យ៉ាងដោយផ្អែកលើកម្រិតពន្លឺប៉ះរបស់វា។
ការកែកម្រិតខ្ពស់ដោយប្រើវីដេអូកំណត់ហេតុ
ទទួលបានការគ្រប់គ្រងកម្រិតខ្ពស់លើការដាក់កម្រិតពណ៌វីដេអូដោយការថតជាទម្រង់កំណត់ហេតុ។ គ្រាន់តែបើកការចូលការកំណត់កាមេរ៉ា និងការមើលជាមុន បន្ទាប់មកចាប់ផ្តើមថត។ ធ្វើការនៅក្នុងទម្រង់វីដេអូ និងវីដេអូ Pro ។
ចាក់អូឌីយ៉ូពេលកំពុងថតវីដេអូ
ឥឡូវនេះ អ្នកអាចថតវីដេអូដោយមិនរំខានតន្ដ្រី ផតខាស ឬមាតិកាអូឌីយ៉ូផ្សេងទៀតដែលអ្នកកំពុងស្តាប់។ គ្រាន់តែបើកការចាក់ត្រឡប់អូឌីយ៉ូ នៅក្នុងជម្រើសវីដេអូកម្រិតខ្ពស់។
តម្រង់ការថតដ៏ល្អឥតខ្ចោះ
ទទួលជំនួយក្នុងការផ្លាស់ប្ដូរទីតាំងរបស់កាមេរ៉ា ដោយប្រើកម្រិត និងបន្ទាត់ក្រឡា។ ឥឡូវនេះបន្ទាត់ក្រឡា អាចបើក និងបិទបានដាច់ដោយឡែកពីកម្រិតផ្ដេក។ វាក៏មានជម្រើសថ្មីមួយដើម្បីបង្ហាញកម្រិតបញ្ឈរផងដែរ។
សូមរីករាយជាមួយនឹងពេលវេលាពិសេសរបស់អ្នក
រូបភាពប្រមូលផ្ដុំមានទម្រង់សេរី
ទៅលើសពីប្លង់ដែលបានកំណត់ជាមុនសម្រាប់រូបភាពប្រមូលផ្ដុំ នៅក្នុងវិចិត្រសាល។ ឥឡូវនេះ អ្នកអាចផ្លាស់ប្ដូរទំហំ ទីតាំង និងការបង្វិលរូបភាពនៅក្នុងរូបភាពប្រមូលផ្ដុំរបស់អ្នក ដើម្បីបង្កើតប្លង់តែមួយគត់ផ្ទាល់ខ្លួនរបស់អ្នក។
កែរូបភាពប្រមូលផ្ដុំ នៅក្នុងរឿងរ៉ាវ
ធ្វើឱ្យលក្ខណៈរូបរបស់រូបភាពប្រមូលផ្ដុំ នៃរឿងរ៉ាវរបស់អ្នកទៅតាមរបៀបដែលអ្នកចូលចិត្ត។ ឥឡូវនេះ អ្នកមានការគ្រប់គ្រងពេញលេញក្នុងការកែរូបភាពប្រមូលផ្ដុំ ដែលបានបង្កើតក្នុងរឿងរ៉ាវ។ ប្ដូររូបភាព លុប ឬបន្ថែមរូបភាព ឬផ្លាស់ប្ដូរទីតាំង និងទំហំ។
ដាក់មុខដែលស្អាតនៅខាងមុខ
ប្ដូររូបដែលបិទភ្នែក ឬមានទឹកមុខឆ្គាំឆ្គងជាមួយរូបដែលអ្នកចូលចិត្តជាងនេះ។ នៅពេលអ្នកថតរូបថតចលនា ស៊ុមនីមួយៗត្រូវបានវិភាគ ដើម្បីណែនាំមុខដែលអ្នកប្រហែលជាចង់ជ្រើសរើស។
បែបផែនរូបថតចលនា
ដាក់បែបផែនសារថយក្រោយសប្បាយៗលើរូបថតចលនារបស់អ្នក ដូចជាចលនាយឺត ឬប៊ូមើរ៉េង។ ក្រោយពីដាក់បែបផែនរួច អ្នកអាចចែករំលែកលទ្ធផលនោះជាវីដេអូភ្លាមៗ។
ការកែវីដេអូដ៏មានឥទ្ធិពល
ងាយស្រួលមិនធ្វើវិញនូវការកែរបស់អ្នក
កុំបារម្ភអំពីការបង្កើតកំហុស។ ឥឡូវនេះ ជម្រើសមិនធ្វើវិញ និងធ្វើឡើងវិញអាចប្រើបាននៅពេលកែវីដេអូសម្រាប់សកម្មភាពដូចជា ការផ្លាស់ប្ដូរ ចម្រោះ និងការផ្លាស់ប្ដូរពណ៌។
តម្រឹមវីដេអូរបស់អ្នកស្វ័យប្រវត្តិ
សន្សំសំចៃពេលវេលា និងជៀសវាងការកែវីដេអូដែលស្មុគស្មាញ។ ការតម្រឹមដោយស្វ័យប្រវត្តិកំណត់រកផ្នែកល្អបំផុតនៃវីដេអូរបស់អ្នក ហើយកាត់តម្រឹមចេញផ្នែកដែលមិនចាំបាច់ដោយស្វ័យប្រវត្តិ ដូច្នេះវីដេអូរបស់អ្នករួចរាល់ក្នុងការចែករំលែក ឬកែបន្ថែមទៀត។
ធ្វើឱ្យវីដេអូរបស់អ្នកមានជីវចល
បន្ថែមបែបផែនគំនូរជីវចលសប្បាយៗទៅលើស្ទីកឃ័រ និងអត្ថបទនៅក្នុងវីដេអូរបស់អ្នកនៅក្នុងស្ទូឌីយ៉ូ។ ជ្រើសរើសពីដាក់រូបភាពឱ្យឃើញច្បាស់ ដាក់រូបភាពឱ្យលែងមើលឃើញច្បាស់ ការអូស ការបង្វិល និងច្រើនទៀត។
គ្រប់គ្រងសុខភាពរបស់អ្នក
ត្រូវរក្សាស្មារតី
មុខងារ Mindfulness ថ្មីនៅក្នុង Samsung Health អាចជួយអ្នកគ្រប់គ្រងភាពតប់ប្រមល់ និងការថប់បារម្ភក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ តាមដានអារម្មណ៍របស់អ្នក អនុវត្តលំហាត់ដកដង្ហើម និងសមាធិ និងច្រើនទៀត។
ស្លាកសញ្ញា Samsung Health ថ្មី។
ចូរមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅសុខភាពរបស់អ្នក ខណៈពេលដែលទទួលបានស្លាកសញ្ញាថ្មីនៅក្នុង Samsung Health ។ ធ្វើការប្រជែងនឹងខ្លួនឯង ដើម្បីទទួលបាស្លាកសញ្ញាថ្មីសម្រាប់ពិន្ទុថាមពល លំហាត់ប្រាណ សកម្មភាព អាហារ ទឹក សមាសភាគរាងកាយ និងច្រើនទៀត។
បង្កើនផលិតភាពរបស់អ្នក
ការមើលជាមុនសម្រាប់កម្មវិធីដែលបានបង្រួមអប្បបរមា
នៅពេលដែល Windows ផុសឡើងច្រើនពីកម្មវិធីតែមួយត្រូវបានបង្រួមអប្បបរមា វានឹងត្រូវបានផ្គួបទៅក្នុងអាយខុនតែមួយ។ ការប៉ះអាយខុននឹងបង្ហាញការមើលជាមុននៃ Windows ដែលបើកទាំងអស់ពីកម្មវិធី ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើស Window ដែលអ្នកចង់បានយ៉ាងងាយស្រួល។
ដាក់ម៉ោងរោទ៍របស់អ្នកផ្ដុំគ្នា
បង្កើតក្រុមម៉ោងរោទ៍ដែលអ្នកចង់គ្រប់គ្រងជាមួយគ្នានៅក្នុងកម្មវិធីនាឡិកា។ អ្នកអាចបិទម៉ោងរោទ៍ទាំងអស់នៅក្នុងក្រុមមួយដោយចុចប៉ះតែម្តងគត់។
រក្សាម៉ោងរោទ៍ទាំងអស់របស់អ្នកនៅកម្រិតសំឡេងដូចគ្នា
សម្រាប់ការកំណត់ដែលកាន់តែងាយស្រួល ម៉ោងរោទ៍ទាំងអស់របស់អ្នកនឹងប្រើកម្រិតសំឡេងដូចគ្នាតាមលំនាំដើម។ ប្រសិនបើអ្នកចង់កំណត់កម្រិតសំឡេងខុសៗគ្នាសម្រាប់ម៉ោងរោទ៍នីមួយៗ អ្នកអាចជ្រើសរើសវានៅក្នុងការកំណត់នាឡិកាបាន។
ការជ្រើសរើសឯកសារដែលប្រសើរជាងមុន
កម្មវិធីជ្រើសរើសឯកសារថ្មីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការភ្ជាប់ និងជ្រើសរើសឯកសារនៅក្នុងកម្មវិធីផ្សេងៗ។ វាមានភាពងាយស្រួលក្នុងការផ្លាស់ប្តូររវាងទីកន្លែង និងប្រភេទផ្ទុកឯកសារផ្សេងគ្នា ហើយការមើលមុនត្រូវបានបង្ហាញដើម្បីធ្វើឱ្យប្រាកដថាអ្នកទទួលបានឯកសារត្រឹមត្រូវ។
ជម្រើសកម្រិតខ្ពស់សម្រាប់ទម្លាប់
រៀបចំកម្មវិធីទូរសព្ទរបស់អ្នកដើម្បីធ្វើអ្វីៗស្ទើរតែគ្រប់យ៉ាងដែលអ្នកចង់។ ទម្លាប់ គឺមានឥទ្ធិពលជាងពីមុនជាមួយនឹងតក្កវិជ្ជា If-Else និងសមត្ថភាពក្នុងការទទួលបានទិន្នន័យជាអថេរ។
រៀបចំផែនការកិច្ចការ និងព្រឹត្តិការណ៍
កំណត់ពេលព្រឹត្តិការណ៍ប្រតិទិនឡើងវិញយ៉ាងងាយស្រួល
គ្រាន់តែអូស និងទម្លាក់ព្រឹត្តិការណ៍ពីកាលបរិច្ឆេទមួយទៅកាលបរិច្ឆេទមួយទៀតនៅលើប្រតិទិនរបស់អ្នកនៅក្នុងទិដ្ឋភាពខែ ដើម្បីផ្លាស់ប្ដូរកាលបរិច្ឆេទព្រឹត្តិការណ៍។
បង្ហាញប្រតិទិនដាច់ដោយឡែកនៅលើវីដជីត
ឥឡូវនេះ អ្នកមានការគ្រប់គ្រងបន្ថែមទៀតលើប្រតិទិនណាដែលបង្ហាញនៅលើវីដជីតប្រតិទិនរបស់អ្នក។ អ្នកអាចជ្រើសរើសតែប្រតិទិនមួយ ហើយបង្ហាញតែព្រឹត្តិការណ៍ពីវានៅលើគេហអេក្រង់របស់អ្នក ឬបង្កើតវីដជីតប្រតិទិន 2 ដាច់ដោយឡែកជាមួយនឹងប្រតិទិនផ្សេងគ្នានៅលើផ្ទាំងនីមួយៗ។
រាប់ថ្ងៃថយក្រោយទៅកាន់ព្រឹត្តិការណ៍សំខាន់មួយ
វាមានភាពងាយស្រួលជាងមុនក្នុងការបង្កើតវីដជីតរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍នៅលើប្រតិទិនរបស់អ្នក។ ចូលទៅកាន់ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ បន្ទាប់មកជ្រើសរើស បន្ថែមវីដជីតរាប់ថយក្រោយ ពីម៉ឺនុយជម្រើសច្រើនទៀត។ វីដជីតនឹងបង្ហាញនៅលើគេហអេក្រង់របស់អ្នក ដែលបង្ហាញពីចំនួនថ្ងៃរហូតដល់ថ្ងៃខួបកំណើត ថ្ងៃខួប វិស្សមកាល ឬព្រឹត្តិការណ៍ផ្សេងទៀតដែលអ្នកជ្រើសរើស។
ផ្លាស់ទីព្រឹត្តិការណ៍ទាំងអស់ពីប្រតិទិនមួយទៅមួយផ្សេងទៀត
ជៀសវាងការរំខាននៃការផ្លាស់ទីព្រឹត្តិការណ៍មួយក្នុងពេលតែមួយ។ ឥឡូវនេះ អ្នកអាចផ្លាស់ទីព្រឹត្តិការណ៍ទាំងអស់ពីប្រតិទិនមួយទៅមួយផ្សេងទៀត ដូចជាការផ្លាស់ទីព្រឹត្តិការណ៍ទាំងអស់ពីប្រតិទិននៅលើទូរសព្ទរបស់អ្នកទៅប្រតិទិននៅលើក្លោដ។
ជម្រើសច្រើនទៀតសម្រាប់ការរំឭកឡើងវិញ
នៅពេលអ្នកបង្កើតការរំឭកឡើងវិញ ឥឡូវនេះអ្នកអាចជ្រើសរើសកាលបរិច្ឆេទជាច្រើនសម្រាប់ការធ្វើឡើងវិញ ជំនួសឱ្យការរំឭកតែមួយដង។
ម៉ឺនុយបន្ថែមរហ័សដែលបានធ្វើឱ្យប្រសើរឡើង
ឥឡូវនេះវាកាន់តែងាយស្រួលក្នុងការបង្កើតការរំឭកយ៉ាងឆាប់រហ័ស។ ឥឡូវនេះ ម៉ឺនុយបន្ថែមរហ័ស ផ្តល់នូវជម្រើសកំណត់ជាមុនសម្រាប់លក្ខខណ្ឌពេលវេលា និងទីកន្លែង។
គ្រប់គ្រងការរំឭកដែលបានបញ្ចប់របស់អ្នក
វាកាន់តែងាយស្រួលក្នុងការសម្អាតនូវការរាយប៉ាយចេញពីបញ្ជីរំឭករបស់អ្នក។ ការកំណត់ថ្មីអនុញ្ញាតឱ្យអ្នកលុបការរំឭកដែលបានបញ្ចប់ដោយស្វ័យប្រវត្តិ ក្រោយពីរយៈពេលជាក់លាក់មួយ។ អ្នកក៏អាចចម្លងការរំឭកដែលបានបញ្ចប់ផងដែរ ដូច្នេះអ្នកអាចប្រើវាឡើងវិញបានដោយមិនចាំបាច់វាយបញ្ចូលព័ត៌មានទាំងអស់ម្តងទៀតឡើយ។
ភ្ជាប់ និងចែករំលែក
ងាយស្រួលភ្ជាប់ទៅឧបករណ៍នៅក្បែរ
វាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការភ្ជាប់ទៅឧបករណ៍ Samsung ផ្សេងទៀតដូចជា ទូរទស្សន៍ ថេប្លិត PC នាឡិកា កាសត្រចៀក និងច្រើនទៀត។ ចុចប៉ះឧបករណ៍នៅក្បែរនៅក្នុងផ្ទាំងរហ័ស ដើម្បីមើលឧបករណ៍ដែលនៅជិតអ្នក បន្ទាប់មកអូសឧបករណ៍ទៅទូរសព្ទរបស់អ្នកដើម្បីភ្ជាប់ភ្លាមៗ។ អ្នកក៏អាចចុចប៉ះលើឧបករណ៍ដើម្បីមើលមុខងារដែលមាន នៅពេលភ្ជាប់ទៅទូរសព្ទរបស់អ្នកបានផងដែរ។ ឧទាហរណ៍ នៅពេលអ្នកចុចប៉ះលើទូរទស្សន៍ អ្នកនឹងឃើញជម្រើសដើម្បីចាប់ផ្តើម Smart View ។
ឧបករណ៍ដែលបានណែនាំសម្រាប់ Quick Share
ស្វែងរកឧបករណ៍ដែលត្រឹមត្រូវដោយងាយស្រួលដើម្បីចែករំលែកជាមួយ។ ឧបករណ៍ដែលបានចូល Samsung Account របស់អ្នក និងឧបករណ៍ដែលអ្នកបានចែករំលែកជាមួយកាលពីមុនមក នឹងបង្ហាញនៅផ្នែកខាងលើបំផុតនៃបញ្ជី ដូច្នេះងាយស្រួលស្វែងរកពួកវា។
បន្តការចែករំលែកតាមអ៊ីនធើណិត
បញ្ចប់ការផ្ទេរឯកសារ សូម្បីតែនៅពេលឧបករណ៍នៅឆ្ងាយពីគ្នាក៏ដោយ។ នៅពេលចែករំលែកឯកសារដោយប្រើ Quick Share ប្រសិនបើឧបករណ៍នៅឆ្ងាយពីគ្នាពេកក្នុងការបន្តការផ្ទេរដោយផ្ទាល់ នោះការផ្ទេរនឹងបន្តយ៉ាងរលូនតាមអ៊ីនធើណិតដោយប្រើ Wi-Fi ឬទិន្នន័យចល័ត។
ការពារសន្តិសុខរបស់អ្នក
ការពារទិន្នន័យរបស់អ្នក ក្នុងករណីដែលទូរសព្ទរបស់អ្នកត្រូវបានគេលួច
មុខងារការពារចោរកម្មថ្មី ជួយការពារកម្មវិធី និងទិន្នន័យរបស់អ្នក ក្នុងករណីដែលទូរសព្ទរបស់អ្នកត្រូវបានគេលួច។ អេក្រង់នឹងចាក់សោដោយស្វ័យប្រវត្តិ ប្រសិនបើការលួចត្រូវបានរកឃើញ ឬប្រសិនបើការភ្ជាប់បណ្ដាញរបស់អ្នកត្រូវបានបាត់បង់ ឬអ្នកអាចចាក់សោអេក្រង់ដោយដៃ ដោយចូលទៅកាន់ android.com/lock។ អ្នកក៏អាចតម្រូវឱ្យមានការផ្ទៀងផ្ទាត់ជីវមាត្រ មុនពេលផ្លាស់ប្ដូរការកំណត់ដែលមានលក្ខណៈរសើបផងដែរ។
ពិនិត្យស្ថានភាពសន្តិសុខនៃឧបករណ៍របស់អ្នក
ស្វែងយល់អំពីហានិភ័យសន្តិសុខ និងដោះស្រាយវាឱ្យបានឆាប់រហ័ស។ Knox Matrix ត្រួតពិនិត្យឧបករណ៍ដែលទទួលការគាំទ្រដែលបានចូល Samsung Account របស់អ្នក និងអនុញ្ញាតឱ្យអ្នកដឹងពីរបៀបដោះស្រាយហានិភ័យសន្តិសុខ ប្រសិនបើហានិភ័យត្រូវបានរកឃើញ។
រក្សាសុវត្ថិភាពពីការគំរាមគំហែង សន្តិសុខ
Auto Blocker ធ្វើការកាន់តែច្រើនដើម្បីការពារអ្នកពីការវាយប្រហារតាមអ៊ីនធឺណិត នៅពេលដែលការដាក់កំហិតអតិបរមាត្រូវបានបើក។ ឥឡូវនេះ បណ្ដាញ 2G ត្រូវបានប្លុក ហើយទូរសព្ទរបស់អ្នកនឹងមិនភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិទៅបណ្ដាញ Wi-Fi ដែលមិនមានសុវត្ថិភាពនោះទេ។ ការដាក់កំហិតទាំងនេះអាចជួយបង្ការអ្នកវាយប្រហារពីការស្ទាក់ចាប់ចរាចរបណ្ដាញរបស់អ្នក។
ថ្ម និងការសាកថ្ម
ជម្រើសច្រើនទៀតសម្រាប់ការសំចៃថាមពល
ឥឡូវនេះ អ្នកមានការគ្រប់គ្រងកាន់តែច្រើនលើអ្វីដែលកើតឡើងនៅពេលដែលទូរសព្ទរបស់អ្នកស្ថិតនៅក្នុងទម្រង់សំចៃថាមពល។ ជ្រើសរើសមុខងារដែលអ្នកចង់កំណត់ពិតប្រាកដ ដើម្បីសន្សំសំចៃបរិមាណថ្មដែលសមស្របសម្រាប់អ្នក។ អ្នកថែមទាំងអាចផ្លាស់ប្ដូរជម្រើសទាំងនេះ ខណៈពេលដែលបើកការសំចៃថាមពលផងដែរ។
ការគ្រប់គ្រងបន្ថែមទៀតលើការការពារថ្ម
នៅពេលអ្នកបើកការការពារថ្ម ឥឡូវនេះអ្នកអាចផ្លាស់ប្ដូរកម្រិតនៃការសាកថ្មអតិបរមានៅកម្រិតណាមួយចន្លោះពី 80% ទៅ 95%។
បែបផែននៃការសាកថ្មថ្មី
នៅពេលអ្នកដោតឆ្នាំងសាកចូល នោះការបញ្ជាក់អំពីការសាកថ្មនឹងតូចជាង ហើយបង្ហាញនៅផ្នែកខាងក្រោមនៃអេក្រង់ ជំនួសឱ្យផ្នែកកណ្តាល ដើម្បីបង្ការការរំខាន ខណៈពេលដែលនៅតែធ្វើឱ្យងាយស្រួលក្នុងការពិនិត្យមើលស្ថានភាពនៃការសាកថ្ម។
លទ្ធភាពចូលប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា
ពង្រីក និងបង្រួមដោយប្រើម្រាមដៃតែមួយ
ការពង្រីក និងការបង្រួមកាន់តែភាពមានងាយស្រួលជាងមុន។ សម្រាប់អ្នកដែលមានការលំបាកក្នុងការប្រើប្រាស់ហ្ស៊ូមកៀប ឥឡូវនេះអ្នកអាចបើកដំណើរការការហ្ស៊ូមដោយម្រាមដៃ 1 ពីម៉ឺនុយជំនួយការ។ អូសឡើងលើ ឬទៅស្តាំ ដើម្បីពង្រីក។ អូសចុះក្រោម ឬទៅឆ្វេង ដើម្បីបង្រួម។
ការគ្រប់គ្រងអេក្រង់ដែលកាន់តែប្រសើរឡើង
ឥឡូវនេះ ម៉ឺនុយជំនួយការធ្វើការបានកាន់តែច្រើន ដើម្បីជួយអ្នកគ្រប់គ្រងអេក្រង់។ ឥឡូវនេះ អ្នកអាចប៉ះពីរដង ហើយប៉ះឲ្យជាប់ ដោយគ្រាន់តែចុចប៉ះប៊ូតុងតែមួយប៉ុណ្ណោះ។ ការគ្រប់គ្រងការអូសថ្មីអនុញ្ញាតឱ្យអ្នកផ្លាស់ទីទៅវិញទៅមកនៅលើអេក្រង់ក្នុងចម្ងាយជាក់លាក់ ដោយចុចប៉ះលើចំណុចចាប់ផ្តើម និងចំណុចបញ្ចប់នៅលើអេក្រង់។
ប្ដូរអន្តរកម្មការប៉ះរបស់អ្នកតាមបំណង
ទទួលជំនួយក្នុងការជ្រើសរើសការកំណត់ដែលងាយស្រួលបំផុតសម្រាប់អ្នក។ មានការធ្វើតេស្តថ្មីៗសម្រាប់ការពន្យារពេល ប៉ះ ជាប់ ថិរវេលាប៉ះ និងការមិនអើពើចំពោះការកំណត់ការប៉ះដែលធ្វើឡើងវិញ។ ការធ្វើតេស្តអាចប្រាប់អ្នក ថាតើការកំណត់បច្ចុប្បន្នរបស់អ្នកសមស្រប ឬត្រូវការការផ្លាស់ប្ដូរ។
លេខបង្កើត : S928BXXS4AYB6
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2025-03-17
កម្រិតបំណះសន្តិសុខ៖ : 2025-03-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXS4AYB2
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2025-02-17
កម្រិតបំណះសន្តិសុខ៖ : 2025-02-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXU4AYA5
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2025-02-05
កម្រិតបំណះសន្តិសុខ៖ : 2025-01-01
• បានកែលម្អស្ថេរភាពទូទៅនៃមុខងារ។
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។
លេខបង្កើត : S928BXXS4AXKA
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-12-11
កម្រិតបំណះសន្តិសុខ៖ : 2024-12-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXU4AXK4
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-12-02
កម្រិតបំណះសន្តិសុខ៖ : 2024-11-01
• បានកែលម្អស្ថេរភាពទូទៅនៃមុខងារ។
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។
លេខបង្កើត : S928BXXS4AXJB
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-11-04
កម្រិតបំណះសន្តិសុខ៖ : 2024-11-01
• Auto Blocker
ក្រោយពីធ្វើការអាប់ដេតរួច នៅពេលបើកដំណើរការ “Auto Blocker” ជាមួយនឹង “កំហិត អតិបរមា” នោះឧបករណ៍ USB នឹងមិនត្រូវបានអនុញ្ញាតឱ្យតភ្ជាប់ទៅនឹងឧបករណ៍នេះឡើយ លើកលែងតែការសាកថ្ម។
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXS3AXI8
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-10-10
កម្រិតបំណះសន្តិសុខ៖ : 2024-10-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXS3AXI1
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-09-12
កម្រិតបំណះសន្តិសុខ៖ : 2024-09-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXU3AXH7
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-09-09
កម្រិតបំណះសន្តិសុខ៖ : 2024-08-01
One UI អាប់ដេត
Galaxy AI
បង្វែរគំនូរព្រាងធម្មតាទៅជារូបភាពដ៏អស្ចារ្យ
ចាប់ផ្តើមជាមួយនឹងការគូសសាមញ្ញ ជ្រើសរើសស្ទីលរបស់អ្នក ហើយអនុញ្ញាតឱ្យ Galaxy AI បំប្លែងវាទៅជាស្នាដៃសិល្បៈដ៏គួរឱ្យទាក់ទាញ។ គំនូស ទៅ ជា រូបមាននៅក្នុង Samsung Notes, កម្មវិធីកែ រូបថត, ការបញ្ជា លើ អាកាស, ជ្រើស វៃឆ្លាត និង ផ្ទាំង គែម។
បង្កើតរូបបញ្ឈរមានតែមួយគត់
ជាមួយនឹងស្ទីលបញ្ឈរបង្កើតឡើងដោយ AI ជាច្រើន អ្នកអាចបង្កើតរូបភាពថ្មីទាំងមូលបានសម្រាប់រូបភាពកម្រងព័ត៌មានផ្ទាល់ខ្លួនក្នុងទំនាក់ទំនងរបស់អ្នក ឬរបស់អ្នកដទៃ ឬប្រើប្រាស់កម្មវិធីកែ រូបថតដើម្បីបង្កើតអ្វីថ្មីៗសម្រាប់រូបថតណាមួយរបស់អ្នកដែលមានមុខនៅក្នុងរូបនោះ។
ឱ្យទូរសព្ទរបស់អ្នកធ្វើការសរសេរសម្រាប់អ្នក
នៅពេលអ្នកត្រូវការសរសរអ្វីមួយ មិនថាតែជាអត្ថបទ អ៊ីមែល ឬការបង្ហោះព្រឹត្តិការណ៍នៅលើមេឌៀ សង្គម អ្នកអាចចាប់ផ្តើមដោយផ្ដល់នូវសំណើរខ្លីមួយ ឬសេចក្តីសង្ខេបនៃអត្ថបទដល់កម្មវិធីនិពន្ធថ្មីរបស់ក្ដារចុច Samsung បន្ទាប់មកឱ្យ Galaxy AI ធ្វើវាបញ្ចប់។
បកប្រែការហៅនៅក្នុងកម្មវិធីច្រើនទៀត
គ្រាន់តែនិយាយទៅកាន់ទូរសព្ទ និងទទួលបានការបកប្រែក្នុងពេលជាក់ស្តែង ដែលជួយអ្នកបំបែកឧបសគ្គភាសា។ ហើយឥឡូវនេះ បន្ថែមពីលើកម្មវិធីទូរសព្ទរបស់ Samsung អ្នកអាចទទួលបានការបកប្រែក្នុងពេលវេលាជាក់ស្តែងនៅក្នុងកម្មវិធីហៅ សំឡេងដែលគាំទ្រដូចជា Google Meet និង WhatsApp ជាដើម។ ក្នុងអំឡុងពេលហៅទូរសព្ទ សូមប៉ះលើ បកប្រែផ្ទាល់នៅក្នុងផ្ទាំង រហ័ស ដើម្បីចាប់ផ្តើមការបកប្រែ។
បកប្រែអត្ថបទរូបភាពនៅលើទំព័រវិប
ទទួលបានទំព័រវិបទាំងស្រុងជាភាសារបស់អ្នក។ នៅពេលអ្នកបកប្រែទំព័រវិបក្នុង Samsung Internet អត្ថបទទាំងអស់នៅក្នុងទំព័រនឹងត្រូវបានបកប្រែ មិនថាវាមានទម្រង់ជាអត្ថបទ ឬជាផ្នែកនៃរូបភាព ឬរូបថតនោះទេ។
បកប្រែជាទម្រង់ស្ដាប់
ស្តាប់បានមិនថាភាសាណាកំពុងត្រូវបាននិយាយនោះទេ។ ទម្រង់ស្តាប់ថ្មីរបស់អ្នកបកប្រែផ្ទាល់មាត់អាចឱ្យអ្នកបកប្រែការប្រាស្រ័យទាក់ទងមួយផ្លូវ ដូចជាការបង្រៀន ឬការធ្វើបទបង្ហាញ ទៅជាភាសារបស់អ្នក។
បង្វែរការថតសំឡេងទៅជាកំណត់សម្គាល់
វាកាន់តែសាមញ្ញជាងមុនក្នុងការបង្កើតកំណត់សម្គាល់ដោយប្រើ Samsung Notes សូម្បីតែប្រើតែសំឡេងរបស់អ្នក។ ឥឡូវនេះអ្នកអាចកត់ត្រាការថតសំឡេងទៅជាកំណត់សម្គាល់ជាអត្ថបទដែលអ្នកអាចកែ សង្ខេប និងច្រើនទៀត។
បកប្រែ និងសង្ខេប PDFs
ឥឡូវនេះមុខងារបកប្រែ និងការសង្ខេបរបស់ជំនួយកំណត់សម្គាល់ដំណើរការជាមួយឯកសារ PDF ដោយមិនចាំបាច់ប្តូរវាទៅជាកំណត់សម្គាល់ជាមុននោះទេ។ អត្ថបទដែលបានបកប្រែរួចនឹងបង្ហាញក្នុងទម្រង់ដើមនៃឯកសារ PDF ។
រកឃើញភាសាដោយស្វ័យប្រវត្តិក្នុងឧបករណ៍ថតសំឡេង
ប្រើជំនួយប្រតិចារឹកដើម្បីបំប្លែងការថតនៃការប្រជុំ ការបង្រៀន មេម៉ូ សំឡេង និងច្រើនទៀតទៅជាអត្ថបទ។ ឥឡូវនេះភាសានៃការថតរបស់អ្នកនឹងត្រូវបានរកឃើញដោយស្វ័យប្រវត្តិ ដូច្នេះអ្នកអាចរំលងជម្រើសភាសា ហើយឆ្ពោះទៅប្រតិចារឹកតែម្តង។
កែការថតសំឡេង និងប្រតិចារឹក
ក្រោយពីអ្នកបង្កើតប្រតិចារឹកនៅក្នុងឧបករណ៍ ថត សំឡេង ឥឡូវនេះអ្នកអាចកែអត្ថបទដើម្បីកែកំហុសណាមួយ លុបផ្នែកដែលមិនត្រូវការចោល ឬបន្ថែមអ្វីដែលមិនមាន។ អ្នកក៏អាចកែការថតអូឌីយ៉ូបានដោយខ្លួនឯងផងដែរ ដោយការលុបផ្នែកដែលអ្នកមិនត្រូវការបាន។
ធ្វើឱ្យប្រសើរឡើងនូវរូបផ្ទៃអេក្រង់របស់អ្នកដោយប្រើបែបផែនអាកាសធាតុពិសេស
ជ្រើសរើសរូបថតដើម្បីប្រើសម្រាប់រូបផ្ទៃអេក្រង់នៃពន្លឺជុំវិញ រូបថតរបស់អ្នក ហើយមើលវាផ្លាស់ប្ដូរជាមួយនឹងពេលវេលានៃថ្ងៃ និងលក្ខខណ្ឌអាកាសធាតុនៅក្នុងទីកន្លែងដែលអ្នកបានកំណត់សម្រាប់វីដជីតអាកាសធាតុរបស់អ្នក។ ប្រសិនបើវាធ្លាក់ព្រិល ឬភ្លៀងនៅក្នុងទីកន្លែងនោះ អ្នកនឹងឃើញលក្ខខណ្ឌដូចគ្នានៅក្នុងរូបថតរបស់អ្នក ហើយព្រះអាទិត្យនឹងរះឡើង និងកំណត់ទៅតាមម៉ោងក្នុងតំបន់នៅក្នុងទីកន្លែងនោះ។
បង្កើតរូបដ៏អស្ចារ្យ
នាំយករូបថតទៅកាន់ជីវិតជាមួយនឹងបែបផែន រស់រវើក
ផ្ដល់ឱ្យកម្មវត្ថុរបស់អ្នកនូវលក្ខណៈរូបរាងដែលរស់រវើក ដោយប្រើបែបផែនបែបភាពយន្តដ៏ទាក់ទាញទៅចំពោះមនុស្ស និងសត្វនៅក្នុងរូបថតរបស់អ្នក។
រក្សាទុកយ៉ាងឆាប់រហ័ស និងចែករំលែកឃ្លីបយឺតៗភ្លាមៗ
ក្រោយពីមើលវីដេអូនៅក្នុងល្បឿនយឺតភ្លាមៗ អ្នកអាចរក្សាទុកផ្នែកនៃវីដេអូដែលអ្នកបានពន្យឺតនោះ។ នៅពេលអ្នកចែករំលែកវីដេអូ ផ្នែកចុងក្រោយដែលអ្នកបានមើលជាលក្ខណៈយឺតៗក៏អាចរកបានសម្រាប់ការចែករំលែកផងដែរ។
បង្កើតស្ទីកឃ័រជីវចល និង GIFs សប្បាយៗ
ប៉ះ និងសង្កត់ឲ្យជាប់លើវត្ថុណាមួយពីរូបថតចលនាដើម្បីកាត់វា បន្ទាប់មកប្ដូរវាទៅជាស្ទីកឃ័រជីវចល និង GIFs ភ្លាមៗ ដែលអ្នកអាចចែករំលែកជាមួយអ្នកទៃបាន។
គ្រាន់តែកាត់នូវអ្វីដែលអ្នកត្រូវការប៉ុណ្ណោះ
ប៉ះ និងសង្កត់ឲ្យជាប់លើមនុស្ស ឬវត្ថុនៅក្នុងរូបថតណាមួយដើម្បីកាត់វា។ ឥឡូវនេះ អ្នកអាចកាត់វត្ថុជាច្រើនក្នុងពេលតែមួយបានហើយ។ ក្រោយពីកាត់រួច អ្នកអាចប្រែក្លាយការជ្រើសរើសរបស់អ្នកទៅជាស្ទីកឃ័រ ឬចម្លង និងបិទភ្ជាប់វានៅកន្លែងណាមួយផ្សេងទៀត។
បង្កើនសុខភាពអ្នកឱ្យកាន់តែល្អ
រុករកការយល់ដឹងថ្មីៗ និងបន្តមានការលើកទឹកចិត្ត
បន្តមានការបំផុសគំនិតពេញមួយបទពិសោធន៍សុខភាពរបស់អ្នកជាមួយនឹងបណ្ណែសុខុមាលភាពថ្មីនៅក្នុង Samsung Health។ បណ្ណែសុខុមាលភាពផ្ដល់ជូននូវការយល់ដឹង និងការលើកទឹកចិត្តដែលមានតម្លៃ ដើម្បីជួយអ្នកឱ្យសម្រេចបានគោលដៅសុខភាពរបស់អ្នក។
តាមដានកម្រិតថាមពលរបស់អ្នកដោយប្រើ Galaxy AI
ពិន្ទុថាមពលថ្មីរបស់ Samsung Health បង្ហាញពីស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ដោយផ្អែកលើការគេង និងសកម្មភាពរាងកាយរបស់អ្នក។ ប្រសិនបើពិន្ទុ ថាមពលរបស់អ្នកទាប វាជាការល្អបំផុតក្នុងការសម្រាក។ ប្រសិនបើពិន្ទុ ថាមពលរបស់អ្នកខ្ពស់ វាអាចជាពេលវេលាល្អបំផុតផ្ទាល់ខ្លួនសម្រាប់លំហាត់ប្រាណដែលអ្នកចូលចិត្ត។ Galaxy AI ផ្តល់នូវការយល់ដឹងផ្ទាល់ខ្លួន និងការលើកទឹកចិត្ត ដើម្បីរក្សាអ្នកឱ្យដើរលើផ្លូវត្រូវ។
ទទួលបានការវិភាគដំណេក កាន់តែលម្អិតអំពីការគេង
ការយល់ដឹងអំពីការគេងថ្មីផ្តល់ឱ្យអ្នកនូវការវិភាគកាន់តែលម្អិត និងត្រឹមត្រូវ អំពីគុណភាពនៃការគេងរបស់អ្នក។ របាយការណ៍នៃការគេងដ៏ទូលំទូលាយរបស់អ្នកឥឡូវនេះរួមមាន អត្រាបេះដូង អត្រាដកដង្ហើម និងរយៈពេលដែលវាត្រូវការឱ្យអ្នកគេងលក់ ក្រោយពេលអ្នកទម្រេតខ្លួន។
បង្កើតទម្លាប់ហាត់ប្រាណផ្ទាល់ខ្លួនរបស់អ្នក
ផ្គួបគ្នានូវលំហាត់ផ្សេងៗគ្នាជាច្រើនសម្រាប់ទម្លាប់នៃការហាត់ប្រាណផ្ទាល់ខ្លួន។ អ្នកអាចកំណត់គោលដៅសម្រាប់ការកំណត់ ការតំណាង ពេលវេលា និងច្រើនទៀត។ បន្ទាប់ពីអ្នកចាប់ផ្តើមទម្លាប់របស់អ្នក នាឡិការបស់អ្នកអាចប្តូរដោយស្វ័យប្រវត្តិទៅការហាត់ប្រាណបន្ទាប់ នៅពេលអ្នកសម្រេចគោលដៅរបស់អ្នក។ អ្នកអាចបន្ថែមការសម្រាករវាងការហាត់ប្រាណនីមួយៗ។ នៅពេលដែលទម្លាប់របស់អ្នកត្រូវបានបញ្ចប់ អ្នកអាចមើលលទ្ធផលរបស់អ្នកសម្រាប់ទម្លាប់ទាំងមូលនៅកន្លែងតែមួយ។
ភ្ជាប់កុងទ័រថាមពលធាក់កង់
ទទួលទិន្នន័យមានអត្ថប្រយោជន៍ច្រើនទៀតពីការហាត់ប្រាណដោយធាក់កង់។ ឥឡូវនេះ Samsung Health គាំទ្រការភ្ជាប់ទៅនឹងកុងទ័រថាមពលធាក់កង់ដែលបានភ្ជាប់នឹងកង់របស់អ្នក។ កុងទ័រថាមពលអនុញ្ញាតឱ្យអ្នកតាមដានកម្រិតថាមពលតាមមុខងារ (FTP) របស់អ្នក ដើម្បីផ្ដល់ឱ្យអ្នកនូវការយល់ដឹងច្រើនទៀតអំពីការបណ្តុះបណ្តាលរបស់អ្នក។
មានផលិតភាពកាន់តែច្រើនទៀត
សកម្មភាពដែលបានណែនាំសម្រាប់ ជ្រើស វៃឆ្លាត
ចាត់វិធានការយ៉ាងឆាប់រហ័សដោយផ្អែកលើអ្វីដែលបានបង្ហាញនៅលើអេក្រង់របស់អ្នក។ នៅពេលដែលអ្នកជ្រើសរើសអ្វីមួយនៅលើអេក្រង់របស់អ្នកជាមួយនឹងជ្រើស វៃឆ្លាត ឥឡូវនេះអ្នកនឹងទទួលបានសកម្មភាពណែនាំទាក់ទងនឹងការជ្រើសរើសរបស់អ្នក។ អ្នកអាចហៅទៅលេខទូរសព្ទ កំណត់ទីកន្លែងនៃអាសយដ្ឋាន ធ្វើឱ្យរូបភាពកាន់តែច្បាស់បានយ៉ាងឆាប់រហ័ស និងច្រើនទៀត។ ឥឡូវនេះ ជ្រើស វៃឆ្លាត អាចចូលប្រើបាននៅលើផ្ទាំង Apps Edge ហើយ។
បទពិសោធន៍ពហុវីនដូវដែលបានធ្វើឱ្យប្រសើរឡើង
វាកាន់តែងាយស្រួលក្នុងការប្ដូររវាងរូបភាព ក្នុង រូបភាព និងអេក្រង់ញែក។ ប៉ះ និងសង្កត់វីដេអូដែលកំពុងចាក់នៅក្នុងរូបភាព ក្នុង រូបភាពឲ្យជាប់ បន្ទាប់មកអូសវាទៅផ្នែកនៃអេក្រង់ដែលអ្នកចង់ចាក់វីដេអូនោះ។
ការចម្លង និងការផ្លាស់ទីឯកសារកាន់តែងាយស្រួល
វាកាន់តែងាយស្រួលជាងពេលមុនក្នុងការស្វែងរកថតឯកសារដែលត្រឹមត្រូវនៅពេលចម្លង ឬផ្លាស់ទីឯកសារនៅក្នុងឯកសារ ខ្ញុំ។ ឥឡូវនេះ អ្នកអាចជ្រើសរើសថតឯកសារនៃទីគោលដៅក្នុងវីនដូផុសឡើង ដូច្នេះអ្នកអាចត្រឡប់ថតឯកសារដើមវិញបានយ៉ាងងាយស្រួលនៅពេលអ្នកបញ្ចប់។
បង្កើតផ្លូវកាត់នៃឯកសារនៅលើគេហអេក្រង់
ទទួលបានការចូលប្រើឯកសារដែលអ្នកប្រើច្រើនបំផុតកាន់តែឆាប់រហ័ស។ ប៉ះ និងសង្កត់ឯកសារណាមួយនៅក្នុងឯកសារ ខ្ញុំឲ្យជាប់ បន្ទាប់មកប្រើដៃម្ខាងទៀតរបស់អ្នកដើម្បីប្រាប់ទិសដៅទៅគេហអេក្រង់។ ទម្លាក់ឯកសារនៅកន្លែងណាមួយនៅលើគេហអេក្រង់របស់អ្នក ដើម្បីបង្កើតផ្លូវកាត់ទៅកាន់ឯកសារ។
អេក្រង់រូបតូចៗដែលបានកែលម្អ
មើលពីរបៀបដែលរូបភាពនឹងបង្ហាញខ្លួន មុនពេលអ្នកបើករូបភាពទាំងនោះ។ ឥឡូវនេះ រូបតូចៗសម្រាប់រូបភាព និងវីដេអូនៅក្នុងឯកសារ ខ្ញុំបង្ហាញនៅក្នុងអនុបាត ទិដ្ឋភាពដើម។
បន្លិចកាលវិភាគរបស់អ្នក
សម្គាល់កាលបរិច្ឆេទសំខាន់ៗនៅលើប្រតិទិនរបស់អ្នកយ៉ាងឆាបរហ័ស និងស្អាត។ ប្រើប៊ិចរំលេច បន្ទាត់ ត្រង់ជាមួយ S Pen របស់អ្នក ដើម្បីសម្គាល់កាលបរិច្ឆេទសំខាន់ៗនៅលើប្រតិទិនរបស់អ្នកក្នុងទិដ្ឋភាពនៃខែ។ ឥឡូវនេះ អ្នកក៏អាចលុបចេញនូវផ្នែកដែលបានបន្លិចដោយមិនចាំបាច់លុបចេញនូវកំណត់សម្គាល់នៃប៊ិចផ្សេងទៀតនោះទេ។
ធ្វើឱ្យនាឡិការបស់អ្នកដំណើរការដោយស្វ័យប្រវត្តិជាមួយទម្រង់ និង ទម្លាប់
ទម្រង់ដែលអ្នករៀបចំនៅលើទូរសព្ទរបស់អ្នក ដូចជាទម្រង់គេង ទម្រង់ហាត់ប្រាណ ឬទម្រង់ មហោស្រព ឥឡូវនេះ អាចគ្រប់គ្រងការកំណត់នាឡិការបស់អ្នកបានកាន់តែច្រើនទៀតដោយស្វ័យប្រវត្តិ ដោយផ្អែកលើអ្វីដែលអ្នកកំពុងធ្វើ ឬកន្លែងដែលអ្នកនៅ។ បន្ថែមពីលើមុខ នាឡិកា និងកុំ រំខាន ឥឡូវនេះ ទម្រង់ក៏អាចគ្រប់គ្រង Always On Display, លើក-កដៃ ដើម្បី ដាស់, ប៉ះ អេក្រង់ ដើម្បី ដាស់, បង្វិល មុខទេរ ដើម្បី ដាស់, ទម្រង់ សំឡេង និង ការប្រាប់ ពី ការដាច់។ ឥឡូវនេះ អ្នកក៏អាចប្រើទម្លាប់ដើម្បីគ្រប់គ្រងសកម្មភាពនាឡិកាទាំងនេះផងដែរ។
ជម្រើសចម្រោះសារកាន់តែច្រើនទៀត
នៅពេលអ្នកបង្កើតទម្លាប់មួយដែលចាប់ផ្ដើមនៅពេលដែលអ្នកទទួលបានសារ ឬការជូនដំណឹង នោះឥឡូវនេះ អ្នកមានការគ្រប់គ្រងកែសម្រួលកាន់តែច្រើនទៀត។ អ្នកអាចបន្ថែមពាក្យគន្លឹះជាច្រើន និងជ្រើសរើសដើម្បីចាប់ផ្ដើមទម្លាប់ នៅពេលបានរួមបញ្ចូលពាក្យគន្លឹះទាំងអស់ ឬនៅពេលបានរួមបញ្ចូលពាក្យគន្លឹះណាមួយនៅក្នុងសារ ឬការជូនដំណឹង។
ការកែលម្អកាន់តែច្រើនទៀត
រចនា និងចែករំលែកកាតកម្រងព័ត៌មានរបស់អ្នក
រចនាកាតកម្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយមានឈ្មោះ និងរូបភាពរបស់អ្នក ដែលអ្នកប្រើប្រាស់របស់ Galaxy ផ្សេងទៀតអាចមើលឃើញ នៅពេលអ្នកហៅទូរសព្ទទៅពួកគេ ឬនៅពេលដែលពួកគេមើលព័ត៌មានទំនាក់ទំនងរបស់អ្នក។ អ្នកក៏អាចបង្កើតកាតកម្រងព័ត៌មានសម្រាប់អ្នកដទៃនៅក្នុងទំនាក់ទំនងរបស់អ្នកបានផងដែរ ដើម្បីឱ្យអ្នកអាចមើលឃើញកាតរបស់ពួកគេ នៅពេលដែលពួកគេហៅទូរសព្ទមកអ្នក។
មើលវីដេអូត្រួសៗឱ្យបានលឿន
សន្សំសំចៃពេលវេលា និងការខំប្រឹងប្រែងជាមួយនឹងការគ្រប់គ្រងការស្វែងរកវីដេអូថ្មីនៅក្នុងកម្មវិធី ចាក់ វីដេអូ។ ប៉ះពីរដងនៅផ្នែកខាងស្ដាំនៃអេក្រង់ដើម្បីទៅមុខ 5 វិនាទី។ ប៉ះពីរដងនៅផ្នែកខាងឆ្វេងនៃអេក្រង់ដើម្បីថយក្រោយ 5 វិនាទី។
ឆ្លើយតបការហៅទូរសព្ទដោយប្រើការប៉ះជំនួសឱ្យការអូស
ប្រសិនបើអ្នកពិបាកអូស អ្នកអាចកំណត់ទូរសព្ទរបស់អ្នកឱ្យឆ្លើយការហៅទូរសព្ទដោយគ្រាន់តែប៉ះលើប៊ូតុង។
ឆ្លើយតបការហៅទូរសព្ទទាំងអស់ដោយប្រើឧបល័រ
រីករាយជាមួយការហៅទូរសព្ទដោយមិនប្រើដៃកាន់តែងាយស្រួល។ ប្រសិនបើអ្នកចង់ទទួលការហៅទូរសព្ទតាមឧបល័រ នោះការកំណត់ថ្មីអនុញ្ញាតឱ្យអ្នកឆ្លើយការហៅទូរសព្ទទាំងអស់នៅលើឧបល័រតាមលំនាំដើម ជំនួសឱ្យការប្តូរដោយដៃសម្រាប់ការហៅនីមួយៗ។
ទទួលការអាប់ដេតអំពីអាកាសធាតុញឹកញាប់
ត្រៀមខ្លួនជាស្រេចសម្រាប់ការផ្លាស់ប្ដូរអាកាសធាតុភ្លាមៗ។ ឥឡូវនេះព័ត៌មានអាកាសធាតុអាប់ដេតដោយស្វ័យប្រវត្តិ យ៉ាងហោចណាស់ម្ដងក្នុងមួយម៉ោង ដើម្បីប្រាកដថាអ្នកតែងតែមានការព្យាករណ៍ចុងក្រោយបំផុតជានិច្ច។
សន្តិសុខរឹងមាំបន្ថែម
ប្រសិនបើអ្នកមានតម្រូវការសន្តិសុខពិសេស ឥឡូវនេះអ្នកអាចកំណត់ Auto Blocker ដើម្បីអនុវត្តការដាក់កំហិតអតិបរមា ដើម្បីទទួលបានកម្រិតការពារខ្ពស់បំផុតប្រឆាំងនឹងមេរោគព្យាបាទ និងការគំរាមកំហែងផ្នែកសន្តិសុខ។ តំណភ្ជាប់ខ្ពស់ និងឯកសារភ្ជាប់ដែលទាញយកដោយស្វ័យប្រវត្តិនៅក្នុងសារត្រូវបានរារាំង ទិន្នន័យទីកន្លែងត្រូវបានលុបចេញនៅពេលចែករំលែករូបភាព ហើយអាល់ប៊ុមចែករំលែកនៅក្នុងវិចិត្រសាលមិនអាចប្រើប្រាស់បានទេ។
ម៉ឺនុយ ជំនួយការដែលបានធ្វើឱ្យប្រសើរឡើង
ឥឡូវនេះ អ្នកអាចបើកផ្ទាំង រហ័សបានដោយគ្រាន់តែប៉ះតែម្តងប៉ុណ្ណោះ។ អ្នកក៏មានការគ្រប់គ្រងកាន់តែច្រើនលើប៊ូតុងរូបវន្តផងដែរ។ ប្រើម៉ឺនុយ ជំនួយការដើម្បីចុចឲ្យជាប់ ឬចុចពីរដងលើប៊ូតុងចំហៀង។
លេខបង្កើត : S928BXXS3AXGF
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-08-08
កម្រិតបំណះសន្តិសុខ៖ : 2024-08-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXS3AXFE
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-07-16
កម្រិតបំណះសន្តិសុខ៖ : 2024-07-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXS2AXEF
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-06-13
កម្រិតបំណះសន្តិសុខ៖ : 2024-06-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXU2AXEC
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-06-11
កម្រិតបំណះសន្តិសុខ៖ : 2024-05-01
• បានកែលម្អស្ថេរភាពទូទៅនៃមុខងារ។
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។
លេខបង្កើត : S928BXXS2AXD6
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-05-10
កម្រិតបំណះសន្តិសុខ៖ : 2024-05-01
• សន្តិសុខ
ឧបករណ៍នេះត្រូវបានការពារជាមួយសន្តិសុខប្រសើរឡើង។
លេខបង្កើត : S928BXXU1AXCB
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-04-23
កម្រិតបំណះសន្តិសុខ៖ : 2024-04-01
• ការគាំទ្រខ្សែពាក់ LTE TDD តំបន់ត្រូវបានធ្វើការអាប់ដេត។
សូមចំណាំថា ម៉ូដែលដែលបានទិញនៅក្នុងប្រទេសអាល្លឺម៉ង់ មិនអាចទទួលបានសញ្ញានៅក្នុងខ្សែពាក់ LTE TDD នៅក្នុងបណ្ដាប្រទេសខាងក្រោមនេះទេ៖ ប្រទេសប៊ែលហ្សិក ដាណាម៉ាក អាល្លឺម៉ង់ បារាំង លុចហ្សាំបួរ ហូឡង់ អូទ្រីស ប៉ូឡូញ ស្វីស សាធារណរដ្ឋឆេក។
លេខបង្កើត : S928BXXU1AXCA
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-03-26
កម្រិតបំណះសន្តិសុខ៖ : 2024-04-01
• បានកែលម្អស្ថេរភាពទូទៅនៃមុខងារ។
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។
លេខបង្កើត : S928BXXS1AXBG
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-03-01
កម្រិតបំណះសន្តិសុខ៖ : 2024-03-01
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។
លេខបង្កើត : S928BXXU1AXB5
កំណែ Android : U(Android 14)
កាលបរិច្ឆេទចេញ : 2024-02-23
កម្រិតបំណះសន្តិសុខ៖ : 2024-02-01
• បានកែលម្អស្ថេរភាពទូទៅនៃមុខងារ។
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។