អាប់ដេតនៃសុហ្វវែរអាចរួមមាន ប៉ុន្តែមិនកំណត់ត្រឹម៖
ដើម្បីទទួលបានភាពល្អប្រសើរបំផុតពីឧបករណ៍របស់អ្នក សូមរក្សាឲ្យឧបករណ៍របស់អ្នកទាន់សម័យនិងពិនិត្យអាប់ដេតនៃសុហ្វវែរជាប្រចាំ។
Galaxy Tab S3 (SM-T825)
លេខបង្កើត : T825JXU3CTE1
កំណែ Android : Pie(Android 9)
កាលបរិច្ឆេទចេញ : 2020-06-20
កម្រិតបំណះសន្តិសុខ៖ : 2020-03-01
• បានថែមមុខងារខាងក្រោម៖ ការហៅ , សារអត្ថបទ លើឧបករណ៍ផ្សេងទៀត, ព័ត៌មានសង្ខេប Flipboard
• សន្តិសុខនៃឧបករណ៍របស់អ្នកត្រូវបានកែលម្អ។
លេខបង្កើត : T825JXU3CSHA
កំណែ Android : Pie(Android 9)
កាលបរិច្ឆេទចេញ : 2019-09-23
កម្រិតបំណះសន្តិសុខ៖ : 2019-08-01
ការដំឡើងថ្នាក់ One UI ជាមួយ Android Pie 9.0
One UI នាំមកជូនអ្នកនូវ Android Pie 9.0 ជាមួយមុខងារថ្មីៗដ៏រំភើប ព្រមទាំងរូបរាងនិងអារម្មណ៍ថ្មីសន្លាងពី Samsung និង Google ផ្អែកលើមតិតបពីអ្នកប្រើប្រាស់ដូចជារូបអ្នក។
យើងឲ្យយោបល់អ្នកចម្លងទុកទិន្នន័យសំខាន់របស់អ្នក ដើម្បីរក្សាវាឲ្យមានសុវត្ថិភាព មុនការដំឡើងថ្នាក់។
កម្មវិធីខ្លះ រួមទាំងកម្មវិធីគិតលេខ, Samsung Internet, Samsung Notes និង Samsung Members ត្រូវការអាប់ដេតមួយៗ បន្ទាប់ពីអ្នកអាប់ដេត OS របស់អ្នក។
ដើម្បីប្រើមុខងារដោះសោពីចម្ងាយក្នុង រកឧបករណ៍ចល័តខ្ញុំ លើឧបករណ៍ Android Pie 9.0 ដំណើរការជំនួយពាក្យសម្ងាត់ (ឬ PIN/លំនាំ) នៃសោអេក្រង់ គឺចាំបាច់។ ដូច្នេះសូមប្រាកដថា អ្នកចងចាំពាក្យសម្ងាត់សោអេក្រង់ (ឬ PIN/លំនាំ) មុនពេលចាប់ផ្ដើមដំណើរការអាប់ដេត។ បើអ្នកបានភ្លេចពាក្យសម្ងាត់ (ឬ PIN/លំនាំ) សូមកំណត់វាឡើងវិញ មុនពេលចាប់ផ្ដើមដំណើរការអាប់ដេត។
នេះជាអ្វីដែលថ្មី។
One UI
- ខ្លឹមព័ត៌មាន ការកំណត់ និងព័ត៌មានផ្សេងទៀតត្រូវបានរៀបចំឡើងវិញដើម្បីឲ្យអ្នករក្សាការផ្ដោតលើកិច្ចការក្នុងដៃ។
- សមាសធាតុអន្តរកម្មត្រូវបានផ្លាស់ទីទៅផ្នែកខាងក្រោមនៃអេក្រង់ ដូច្នេះពួកវាតែងស្ថិតក្នុងដៃរបស់អ្នកជានិច្ច។
- ម៉ូតរចនានិងមុខងារថ្មីៗដូចជាទម្រង់យប់ ជួយឲ្យភ្នែករបស់អ្នកមានផាសុកភាព។
ការជូនដំណឹង
- អ្នកអាចឆ្លើយតបនឹងសារដោយផ្ទាល់ក្នុងផ្ទាំងជូនដំណឹង។
- រូបតូចៗត្រូវបានរួមបញ្ចូលក្នុងសារជូនដំណឹង។
- ក្នុងការកំណត់នៃការជូនដំណឹងកម្មវិធីមួយ សូមប៉ះម្ដងដើម្បីបើកឬបិទការជូនដំណឹងទាំងអស់ក្នុងប្រភេទមួយ។
ក្ដារចុច Samsung
- រូបរាងត្រាប់ថ្មីផ្លាស់ប្ដូររូបរាងក្ដារចុចរបស់អ្នក ផ្អែកលើពណ៌នៃកម្មវិធីជុំវិញ។
- ក្ដារចុចអណ្ដែតមានក្នុងកម្មវិធីទាំងអស់ ព្រមទាំងមានការកំណត់ទំហំនិងភាពថ្លាថ្មី។
- អ្នកអាចកំណត់ការពន្យារពេលប៉ះជាប់តាមបំណង។
ការថែទាំឧបករណ៍ (Device Care) (ពីមុនហៅថា Device Maintenance)
- ទម្រង់ប្រសិទ្ធផលត្រូវបានបង្កើនប្រសិទ្ធភាពនិងរួមបញ្ចូលទៅក្នុងទម្រង់សំចៃថាមពល។
ការកំណត់
- ម៉ឺនុយត្រូវបានរៀបចំឡើងវិញដើម្បីធ្វើឲ្យការកំណត់កាន់តែងាយស្រួលក្នុងការរក។
ទូរសព្ទ
- ឥឡូវ អ្នកអាចតម្រៀបប្រវត្តិការហៅរបស់អ្នកតាមការហៅចូលនិងការហៅចេញ។
- ប្រវត្តិការហៅរបស់អ្នកអាចរួមបញ្ចូលធាតុបញ្ចូលដល់ទៅ 2000 (កើនឡើងពី 500)។
ទំនាក់ទំនង
- ដំណកថ្មីធ្វើអ្នកងាយស្រួលក្នុងការគ្រប់គ្រងទំនាក់ទំនងពីគណនីផ្សេងៗ។
វិចិត្រសាល
- ឧបករណ៍កែរបស់កម្មវិធីកែរូបថតត្រូវបានថែមទៅវិចិត្រសាល ដូច្នេះអ្នកអាចធ្វើការកែលម្អដោយមិនចាំបាច់ចាកចេញពីកម្មវិធី។
ឯកសារខ្ញុំ
- ឧបករណ៍វិភាគឃ្លាំងផ្ទុកថ្មីត្រូវបានថែមដើម្បីជួយឲ្យអ្នកត្រួតពិនិត្យការប្រើប្រាស់ឃ្លាំងផ្ទុករបស់អ្នកនិងសំចៃលំហ។
- ឥឡូវ អ្នកអាចបង្ហាញឬលាក់ធាតុលើគេហអេក្រង់នៃឯកសារខ្ញុំ។
ការកែលម្អនិងការផ្លាស់ប្ដូរផ្សេងទៀត
- ចូលប្រើ Kids Home លើផ្ទាំងរហ័ស។
- ឥឡូវ រូប HEIF បានទទួលការគាំទ្រ។
- Galaxy Buds ទទួលការគាំទ្រ
- Gear IconX (2018) ទទួលការគាំទ្រ
- បានប្ដូរឈ្មោះ Kids Mode ជា Kids Home។